អុញនោះ មកទៀតហើយ! ទុំសឹកព្រោះទាវ ក្រោយបែកធ្លាយរឿងអាស្រូវផ្អើល…

9848
-Advertisement-
#

ខេត្តបន្ទាយមានជ័យ៖ រឿងចាស់ពាក់ព័ន្ធ ក្នុងខេត្តបន្ទាយមានជ័យ រវៀងសង្ឃមានស្រី កើតឡើងជាបន្តបន្ទាប់ ខ្លះអាចជារឿងជាប់ចោទ ខ្លះជារឿងពិតមិនអាចប្រកែកបាន ក្នុងនោះមានរហូតឈានដល់កើតហឹង្សាប្រុងចាក់ផ្តាច់សង្ខាខាងស្រីទៀត។ ជាថ្មីមួយទៀតហើយ រឿងនេនទុំសឹកព្រោះទាវ នៅក្រុងប៉ោយប៉ែត គឺសង្ឃមួយអង្គ ក្រោយបែកធ្លាយរឿងធ្វើពិធីខួបកំណើតមួយ ហើយត្រូវគេយកទៅបង្ហោះព្រោងព្រៀត ក្នុងសំលៀកបំពាក់ស៊ីវិលផ្អើលនោះ នៅរសៀលថ្ងៃទី24 ខែធ្នូ ឆ្នាំ2018 បានសម្រេចព្រះទ័យចំពោះព្រះភ័ក្រព្រះគ្រូ អនុគណក្រុងប៉ោយប៉ែត និងមន្ត្រីសង្ឃសាលាអនុគណ លាលែងពីចៅអធិការវត្តហើយ ប៉ុន្តែសុំទៅលាចាកសិក្ខាបទ នៅឯភូមិកំណើត នៅស្រុកបាកាន ខេត្តពោធិសាត់ នៅថ្ងៃទី26 ខាងមុខនេះ។
សង្ឃខាងលើ បានព្យាយាមគេចវេសមិនបកស្រាយសំណួរអ្នកយកព័ត៌មានឡើយ តែប្រភពថា រាល់បញ្ហាបែកធ្លាយក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ គឺសង្ឃអង្គនេះទទួលស្គាល់ថា ជាកាពិតដែរ ហើយមុនធ្វើលិខិតលាលែងពីតួនាទី ឬជាសង្ឃតទៅទៀត។ ចៅអធិការវត្តជាប់សង្ស័យខាងលើឈ្មោះ ញ៉ែម សឿន ជាចៅអធិការវត្តទួលលក្ខរស្មីមានជ័យ ហៅវត្តទួលពង្រ។ ក្រៅពីពិធីខួបកំណើតដែលគេបង្ហោះបែកធ្លាយក្នុងអាក់ខោនហ្វេសប៊ុកមួយ ក៏មានហ្វេសប៊ុក2ទៀត បានបង្ហោះរូបបុរសម្នាក់សង្ស័យជាសង្ឃខាងលើ ស្លៀកពាក់ស៊ីវិលដើរកំសាន្តយ៉ាងសប្បាយ តាមបណ្តាខេត្តមានទាំងរូបនែបនិត្យលើផ្ទៃទឹកថែមទៀត។
គួរបញ្ជាក់ថា សង្ឃជាប់សង្ស័យអង្គនេះ ជិះរថយន្តដូរសេរីរហូត។ ពិតជាគួរឱ្យសោកស្តាយណាស់ និងថែមទាំងអាណិតចាស់ៗ និងអ្នកក្រីក្រដែលស្រឡាញ់ព្រះពុទ្ធសាសនា ខំទៅគោរពប្រតិបត្តិ និងបេះពីមាត់ពីក ដើម្បីធ្វើបុណ្យពិសេសចង់លើកស្ទួយវិស័ព្រះពុទ្ធសាសនាដឹងអី ករណីខាងលើ កើតមានមិនចេះចប់។ បញ្ហានេះដែរ ក្រសួងធម្មការ ពិសេសស្ថាប័នច្បាប់មិនគួរលើកលែងឡើយចំពោះជនទាំងឡាយណា យកសាសនាធ្វើជាមុខរបរ៕ ដោយ ធីតា

-Advertisement-
#
-Advertisement-
#

LEAVE A REPLY

Please enter your comment!
Please enter your name here