ខ្ជិលធ្វើការរកលុយដូចគេ! ដើរបោះប្រូក្រាមរៃអង្គាសយកលុយចូលហោប៉ាវ ត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់នៅក្រុងប៉ោយប៉ែត!

1301
-Advertisement-
#

ខេត្តបន្ទាយមានជ័យ៖ សង្ឃក្លែងក្លាយចូលក្រុងប៉ោយប៉ែត ដើរបិណ្ឌបាតនៅថ្ងៃសីល និងលើសម៉ោង លើសវេលាឆាន់ថ្ងៃត្រង់ ត្រូវបានពលរដ្ឋសង្ស័យ ប្តឹងសមត្ថកិច្ច និងព្រះសង្ឃគណក្រុងប៉ោយប៉ែត ចាប់បកស្បង់ចេញឲ្យស្លៀកពាក់គ្រហគ្ថ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ផ្សឹកនៅក្នុងវត្តសិរីមង្គលស្ទឹងបត់ ដែលស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលបន្លំជាលោកសង្ឃ ទី១.ឈ្មោះ គឹម ម៉ាត អាយុ៣៣ឆ្នាំ ទី២.ឈ្មោះសឿន ចិត្រា អាយុ២១ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិ.ឃុំ.ស្រុកអង្គរជ័យ ខេត្តបាត់ដំបង។
និងទី៣.ឈ្មោះភី សារិទ្ធិ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិខ្វៀវ ឃុំបេង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

-Advertisement-
#

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា៖ ក្រោយពីពលរដ្ឋរាយការណ៍ប្រាប់ថា មានលោកសង្ឃប្លែកមុខ ចំនួន៣អង្គ ដើរបិណ្ឌបាត។ និងចែកប្រូក្រាម ចម្លែងគ្មានកាត និងបិណ្ឌបាតចំថ្ងៃសីល ផុតវេលាថ្ងៃត្រង់ ផុតម៉ោងឆាន់ រួមធ្វើសកម្មភាពនិមន្តចូលដល់ក្នុងផ្ទះ។
ខុសពីលោកសង្ឃដ៏ទៃ និងការស្លៀកពាក់ស្បង់គ្មានសណ្តាប់ធ្នាប់ ក៏សួរនាំ តែព្រះសង្ឃ១អង្គព្យាយាមមន្តគេចខ្លួនតែត្រូវឃាត់ខ្លួនបានផងដែរ។

ក្រោយពីបានយកមកសួរនាំឃើញថា លោកសង្ឃទាំង3អង្គនេះ បានប្រព្រឹត្តខុស និងច្បាប់របស់រដ្ឋ និងវិន័យពុទ្ធសាសនា។ ដោយក្លែងបន្លំខ្លួនជាលោកសង្ឃ ដើរកាន់ប្រូក្រាម បោកប្រាស់ពុទ្ធបរិស័ទថា យកទៅកសាងសមទ្ធិផលនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) ស្ថិតនៅក្នុងស្រុកកំរៀង ខេតត្តបាត់ដំបង។
ដោយដើររៃអង្គាសលុយពុទ្ធបរិស័ទ នៅក្នុងក្រុងប៉ោយប៉ែត។ លើទីតាំងឃាត់ខ្លួននៅចំណុចផ្សារអគ្គៈថ្មីប៉ោយប៉ែត និងផ្សារត្រី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានប្រាក់ដែលអង្គាសបានបានចំនួន ៨៣៨,០០០រៀល។

ក្រោយពីព្រះអនុគណក្រុងប៉ោយប៉ែត ធ្វើការទំនាក់ទំនងទៅកាន់ព្រះគ្រូអនុគណស្រុកកំរៀង និងព្រះគ្រូចៅអធិការនៅវត្តគិរីសែនសុខ (ហៅវត្តភ្នំ១៤៧) បញ្ជាក់ថា មិនមែនជាលោកសង្ឃគង់នៅវត្តរបស់ខ្លួន។
ហើយខាងវត្តក៏មិនបានឲ្យលោកសង្ឃអង្គណាទៅធ្វើសកម្មភាពដើរអង្គាសលុយ ឬបិណ្ឌបាតនោះទេ សូមឲ្យចាត់ការទៅតាមច្បាប់ និងវិន័យពុទ្ធសាសនា។
ក្រោយពីបកស្បង់ចេញ ជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនទៅឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតចាត់ការបន្ត៕

-Advertisement-
#

LEAVE A REPLY

Please enter your comment!
Please enter your name here