លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ពិតជាអសមត្ថភាព ក្នុងការបង្ក្រាបរាល់បទល្មើស ក្នុងមូលដ្ឋាន…

201
-Advertisement-
#

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខណ្ឌមានជ័យ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពអសន្តិសុខ ចោរកម្មជាច្រើនករណីហើយ ដែលអធិការខណ្ឌមានជ័យ អសមត្ថភាពដោះស្រាយបង្ក្រាបមិនបាន សូម្បីតែមួយករណី។

នេះបើយោងតាមប្រភពពលរដ្ឋ ដែលកំពុងរស់នៅក្នុងខណ្ឌមានជ័យ បានត្អូញត្អែរប្រាប់សារព័ត៌មានថា ចាប់តាំងពីលោក ម៉េង វិមានតារា បានកាន់តំណែងជាអធិការខណ្ឌមានជ័យមក ភាពអសន្តិសុខជាពិសេសអំពើចោរកម្មលួចគាស់ផ្ទះ កាច់ករម៉ូតូ លួចឆក់ប្លន់ ថ្នាំញៀន យ៉ាគគ្រិកគគ្រេង មិនដែលឃើញអាជ្ញាធរសមត្ថកិច្ច ចុះបង្ក្រាបបាន ជាដុំក្រភួនអ្វីនោះឡើយ។ បើនិយាយពីរឿងចោរលួចកាច់ករម៉ូតូ យកទៅបាត់ដោយសុវត្ថិភាព រាប់រយគ្រឿងហើយ សមត្ថកិច្ចហាក់ធ្វើមិនអើពើ មិនរកឃើញម៉ូតូមកវិញ សូម្បីតែមួយកំណាត់។

-Advertisement-
#

ប្រភពបានបន្តថា ដូចជាក់ស្តែងថ្មីៗនេះ មានករណីលួចកាច់ករម៉ូតូ នៅម្តុំផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ១។ ជនរងគ្រោះមានទាំងរូបភាព វីដេអូ ចូលលួចតាមកាមរ៉ាសុវត្ថិតិភាព និងមានអ្នកស្គាល់មុខជនសង្ស័យច្បាស់ទៀតផង តែប៉ូលីសហាក់ដូចជាមិនខ្វល់ខ្វាយ ប្រញ៉ាប់ចុះបង្ក្រាបនោះទេ បែរជាមកដើរគំរាមកំហែង បំបិតមាត់ បញ្ចុកនំអ្នកកាសែត និងសារព័ត៌មានមួយចំនួនទៅវិញ។
ប្លែកត្រង់ថា ពលរដ្ឋក៏ស្គាល់ប៉ូលីស ក៏ស្គាល់សង្ស័យដែរ ថែមទាំងថា ជាមុខសញ្ញាចាស់ទៀតផង គឺឲ្យតែឃើញជនសង្ស័យនេះ មកផ្ទះចូលភូមិ គឺដឹងថា ច្បាស់ជាបាត់ម៉ូតូអ្នកភូមិតែម្តង។ ចឹងបានន័យថា វាជារឿងដដែលៗ ដែលប៉ូលីសមិនអើពើ ចាប់មិនបានរកមិនឃើញ។

ដូចដែរប្រភពពីលដ្ឋបានរៀបរាប់ខាងលើ សូមគោរពដល់លោក ម៉េង វិមានតារា អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មេត្តាជួយបំភ្លឺដល់មហាជន ពិសេសពលរដ្ឋជាជនរងគ្រោះ ដែលបានបាត់បង់់ទ្រព្យសម្បត្តិ ភ័យខ្លាច អស់សង្ឃឹម លើសមត្ថភាពប៉ូលីសខណ្ឌ របស់លោកផងទានប្រោស! ពលរដ្ឋរស់នៅខិតខំប្រឹងប្រែងរកសុីចិញ្ចឹមជីវិត ឲ្យបានរស់នៅសុខសុវត្ថិភាព គឺរំពឹងលើសមត្ថកិច្ច ចុះបើសមត្ថកិច្ចអសមត្ថភាព ទៅហើយ តើឲ្យពួកគាត់រស់រំពឹងនរណា???

ពាក់ព័ន្ធករណីអសន្តិសុខខាងលើ ពលរដ្ឋនៅខណ្ឌមានជ័យ ក៏សូមអំពាវនាវ ដល់លោក ស ថេត ស្នងការរាជធានីភ្នំពេញ គោរពមេត្តាជួយពិនិត្យមើលផង ដោយក្តីអនុគ្រោះ៕ លន់ គីរី

-Advertisement-
#

LEAVE A REPLY

Please enter your comment!
Please enter your name here