កម្ពុជាបញ្ជូនជនជាតិថៃដែលពាក់ព័ន្ធល្បែងអនឡាញនៅក្រុងប៉ោយប៉ែតទៅប្រទេសវិញ

4983
-Advertisement-
#

បន្ទាយមានជ័យ៖អាជ្ញាធរនិងសមត្ថកិច្ចកម្ពុជានៅរសៀលថ្ងៃទី21វិច្ឆិកា2019នេះបានធ្វើការបញ្ជូនជនជាតិថៃប្រុសស្រី174នាក់ទៅប្រទេសវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្រោយចាប់ខ្លួនលើទឹកដីកាស៊ីណូមួយនៅព្រំដែនក្រុងប៉ោយប៉ែតកាលពីថ្ងៃទី19ខែឆ្នាំដដែលជាមួយ5សញ្ជាតិផ្សេងទៀត។ជនជាតិថៃទាំងនេះត្រូវគេដឹកតាមរថយន្តកាំមីញ៉ុង45កៅអីចំនួន4គ្រឿងពីខេត្តសៀមរាប។ពិធីប្រគល់ទទួលនេះធ្វើឡើងលើស្ពានព្រំដែនមិត្តភាពកម្ពុជាថៃដោយមានអភិបាលខេត្តជាប់ព្រំដែនទាំង2បន្ទាយមានជ័យកម្ពុជានិងស្រះកែវថៃអមដោយមន្ត្រីនិងសមត្ថកិច្ចជាច្រើនរូប។ជនជាតិថៃដែលត្រូវបញ្ជូនត្រឡប់ទាំងនេះពេលចុះពីរថយន្តដើរចូលដីថៃគេឃើញមានពាក់ម៉ាស់និងពាក់មួកមិនអាចនណាម្នាក់ស្គាល់ឡើយ។គួរបញ្ជាក់ថាកាលពីថ្ងៃទី19វិច្ឆិកាកន្លងទៅថ្មីៗលើទឹកដីកាស៊ីណូមួយនៅភូមិក្បាលស្ពាន1សង្កាត់និងក្រុងប៉ោយប៉ែតសមត្ថកិច្ចចម្រុះកម្ពុជាបានឆ្មក់ចូលបង្រ្កាបល្បែងអនឡាញខុសច្បាប់មួយដោយឃាត់ជនបរទេស6សញ្ជាតិរួមទាំងជនជាតិថៃខាងលើសរុប197នាក់យកទៅទីស្នាក់ការការិយាល័យអន្តោប្រវេសន៌មួយនៅខេត្តសៀមរាបដើម្បីបន្តនិតិវិធីតែនៅរសៀលថ្ងៃនេះ21/11/2019ជនជាតិថៃ174នាក់ត្រូវបានដោះលែងឲ្យទៅមាតុប្រទេសវិញដែលប្រភពថាដោយសាអាជ្ញាធរខេត្តជាប់ព្រំដែនទាំង2ខាងលើធ្លាប់ជួយគ្នាទៅវិញទៅមក/មានទំនាក់ទំនងល្អនិងគ្នាពិសេសអាជ្ញាធរគេបានចូលមករកដំណោះស្រាយសុំឲ្យខាងភាគីកម្ពុជាមានកាយោគយល់ខណៈ5សញ្ជាតិទៀតសង្ស័យប្រឈមនិងផ្លូវច្បាប់៕ ដោយ ដងរ៉ែក

-Advertisement-
#
-Advertisement-
#

LEAVE A REPLY

Please enter your comment!
Please enter your name here