ជនសង្ស័យ២នាក់ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទ័បានសម្រេច

116

ភ្នំពេញ៖ កម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ក្រោយពិបនាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតុ គេចខ្លួន។ ហេតុការណ៍នេះកើតឡើង កាលពីរវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។
ជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនទី១ ឈ្មោះ មឿន សុវណ្ណផាកភុង អាយុ ១៨ឆ្នាំ មុខរបរសន្តិសុខណាការ ស្នាក់នៅភូមិរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ទី២ ឈ្មោះ សាត សុខឌីណា អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលសំបូ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះ ឈ្មោះ សារិន ស្រីលាភ អាយុ ២០ឆ្នាំ មុខបរបុក្គលិកក្រុមហ៊ុន ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសម្ដីរបស់នារីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នាងបានជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1R- 7281 ចេញពីភូមិម័ល សង្កាត់ដង្កោ ទៅភូមិស្រុកចែក សង្កាត់ជើងឯក ជិះតាមផ្លូវ២១៧ ទិសទីជើងទៅត្បួង ពេលដែលជិះមកពាក់កណ្ដាលផ្លូវ ស្រាប់តែប្ដីរបស់គាត់បានខលទូរស័ព្ទមកគាត់ ហើយគាត់ក៏បានឈប់ម៉ូតូដក់ទូរស័ព្ទមកនិយាយ តែមិនទាន់បាននិយាយផង ស្រាប់តែលិចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាកCLiCK ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FL-0463 ជិះមកពីក្រោយ រួចក៏ធ្វើសភាពឆក់ទូរស័ព្ទ ហើយជិះម៉ូតូគេចខ្លួន តែពេលនោះនាងបានស្រែកថាចោៗ ហើយបានជិះម៉ូតូដេញតាម ភ្លាមៗនោះដែរកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោល្បាតក្នុងមូលរដ្ឋាន និងបានដេញចាប់បានទាំង ២នាក់តែម្ដង និងបានយកមកសួនាំនៅកម្លាំងមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ២នាក់ បានឆ្លើយថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបញ្ជួនទៅកាន់កងរាជអាវុធហត្ថក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ ដោយ ភ្នំព្រឹក

LEAVE A REPLY

Please enter your comment!
Please enter your name here