ថៃកំពុងថ​តឡើ​ង​វិ​ញ​ ​​នូវខ្សែភា​ព​យន្តរឿ​ង​ ​«​សង្សារ​ខ្ញុំជា​ម​នុស្សភ​ពផ្កាយ​»​

154
Loading...

កម្សាន្ត ៖ ពិតជាចម្លែកភ្នែក និងចម្លែកអារម្មណ៍ជាខ្លាំង ខណះខ្សែភាពយន្តភាគថៃ ដែលកម្រថតលំនាំតាមបរទេស ស្រាប់តែពេលនេះ លេចឮថា តារាស្រីប្រុសដ៏ស្រស់សង្ហា ស្រស់សោភា និងសុទ្ធតែជាកូនកាត់ ផងនោះ បានប៉ះគ្នាជាដៃគូរ ក្នុងខ្សែភាពយន្តថ្មីស្រឡាង ជាStyle បែបកូរ៉េ ថែមទៀតផង ។
ក្រុមអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំមើលថា តើខ្សែភាពយន្ត « My love from the star ឬ សង្សារខ្ញុំជាមនុស្សភពផ្កាយ» នឹងល្អមើលជាងខ្សែភាពយន្តកូរ៉េ ដែរឬយ៉ាងណា? ខណះខ្សែភាពយន្ត១នេះ ទទួលបានប្រជាប្រិយភាពខ្លាំង និងត្រូវបានចាក់ផ្សាយរួចហើយដែរ តាមរយ:កញ្ចក់ទូរទស្សន៍ នៃប្រទេសកម្ពុជា ចំណែកនៅឯប្រទេសកូរ៉េវិញ ក៏មានថតជាវគ្គថ្មី នៃលំនាំរឿងចាស់នេះផងដែរ ។
គួរបញ្ជាក់ថា ការដែលអាចថតលំនាំ ខ្សែភាពយន្តដ៏ល្បី របស់ប្រទេសកូរ៉េនេះបាន ដោយសារថៃទិញសិទ្ធិមកថតឡើងវិញ ដោយជ្រើសយកតួឯកប្រុស លោក Nadech Kugimiya និងតួឯកស្រី នាង Peranee Kongthai ( Matt ) ព្រមទាំងតារាល្បីៗ ជាច្រើននាក់ទៀត ។
តាមព័ត៌មានរបស់ថៃ បានឲ្យដឹងថា ខ្សែភាពយន្តរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ»នេះ កំពុងចាប់ផ្តើមដំណើរការថតហើយ នៅខែកញ្ញា​នេះ ដោយស្ថិតក្រោមការគ្រប់គ្រង របស់ផលិតកម្ម Broadcast Thai Television និងអ្នកចាត់ការរឿងផ្ទាល់ គឺអ្នកស្រី​ Nong Arunosha ៕ ដោយ ផ្កាយព្រឹក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here