Update ៖ ផ្លូវជាតិ​លេខ​០៤​ទៀត ​ករណីគ្រោះថ្នា​ក់ចរាចរណ៍ដ៏រន្ធត់ រវាងរថ​យ​ន្ដ​ Highlen​der​ និងរថយន្ដដឹកទឹកកក​ បណ្ដា​ល​ឲ្យ​ម​នុស្ស​ស្លាប់​ កេីនដល់…

385
ខេត្តកំពង់ស្ពឺ​ ៖ ផ្លូវជាតិ​លេខ​០៤​ទៀត​ហើយ​ព្រឹក​នេះ​ មាន​ករណីគ្រោះថ្នា​ ក់ចរាចរណ៍រន្ធត់បង្កឡេីងរដោយរថ​យ​ន្ដ​ Highlen​der​ និងរថយន្ដដឹកទឹកកក​ បណ្ដា​ល​ឲ្យ​ ម​នុស្ស​ស្លាប់​ កេីនដល់​ ៣នាក់​ និងរបួ​សជា​ច្រេីន​នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីព្រឹក ម៉ោង​០៥​និង​១៨​នាទី​ នាថ្ងៃពុធ​ ទី១០​ ខែមេសា ២០១៩​ នៅលើផ្លូវជាតិ​លេខ​ ០៤​ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ត្រង់ចំ​ណុចក្រាំងខ្វាវ ឃុំគីរីវន្ត​ ស្រុកភ្នំស្រួច ខេត្តកំព​ង់​ស្ពឺ​ ។
រថយន្តពាក់ព័ន្ធ ៖ ០១​ គ្រឿង ម៉ាក​ ហាយឡែនឌ័រ ព​ណ៌​ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2C-​73​77 អ្នកបើកបរមានឈ្មោះ នី ភេទប្រុស អាយុ ៣​១​ ឆ្នាំ​ មានទីលំនៅ​ ខេត្តព្រះសីហនុ រថយន្ត​ឈ្នួល​ មានអ្នកដំណើរ​ ចំនួន ០៦ នាក់​ ៖ 1-ឈ្មោះ​ ស្រីអូន ភេទស្រី ៣០ឆ្នាំ ទីលំនៅ​ភូមិត្នោតថ្មី ឃុំបារាយ ស្រុកបារាយ​ ខេត្តកំពង់ធំ​ របួស​ធ្ងន់​ 2-ឈ្មោះ ម៉ៃ អនភេទប្រុស អាយុ36ឆ្នាំរស់នៅ ភូមិត្នោតថ្មី ឃុំបារាយខេត្តកំពងធំ​(ស្លាប់) 3-មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់ 4/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ” 5/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ” 6/មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់ ។
តាមការអោយដឹងពីមន្រ្ដីនគរបាលចរាចរណ៍​ បា​ន​ប​ញ្ជាក់​ថា​ មុនកេីតហេតុរថយន្ដ​ Highlender បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមក​ដល់ចំណុចខាងលើបានបុកជាមួយរថយន្ត០១​​គ្រឿង​ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស​ ពាក់ផ្លាកលេ​ខ​សេរីចាស់ក.ព8658អ្នកបើកបររថយន្ដ​ឈ្មោះ​ ភាពភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅ​នៅក្នុង​ ​ខេត្តកំពង់ស្ពឺ បើ​ក​ប​ររប​ញ្រ្ចាសទិសដៅគ្នា។
បច្ចុប្បន្ន​ជនរងគ្រោះរង​របួស​​កំលាំង​នគរបាល​បា​ន​បញ្ជូន​ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ដនិ​ង​ បន្ដទៅរាជធានីភ្នំពេញ​ ​ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​ប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ​ មធ្យោបា​យ​បង្កត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​ កសាងសំណុំរឿង​បញ្ជូន​ ម​កការិយាល័យជំនាញ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕ ដោយ ធីតា
Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here