ចំនួនមនុស្សបានកើនឡើងដល់15នាក់ហើយ ខណៈរបួសប្រមាណ ៤៣នាក់ផ្សេងទៀត

130
Loading...

ហ្សាការតា ៖ អាជ្ញាធរនិយាយថា ចំនួនមនុស្សបានកើនឡើងដល់១៥នាក់ហើយ ខណៈរបួសប្រមាណ ៤៣នាក់ផ្សេងទៀត ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះនៅអណ្តូងប្រេងខុសច្បាប់មួយកន្លែង ស្ថិតក្នុងខេត្ត អាសេ (Aceh) ភាគខាងជើងនៃកោះស៊ូម៉ាត្រា (Sumatra) ដែនដីភាគខាងលិច នៃប្រទេសឥណ្ឌូណេស៊ីកាលពីព្រឹកថ្ងៃម្សិលមិញនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) មន្ត្រីនៃទីភ្នាក់ងារចាត់ចែងគ្រាមានអាសន្នឥណ្ឌូណេស៊ីថា ប្រតិបត្តិការសង្គ្រោះកំពុងតែបំពេញ និងស្វែងយល់មូលហេតុនៃការកើតករណីអគ្គិភ័យខាងលើនេះ ខណៈដែលមានការសន្និដ្ឋានទី១ នោះគឺអាចបណ្តាលមកពីការចោលកន្ទុយបារី។ លោកបញ្ជាក់ថា យើងនៅតែកំពុងប្រមូលទិន្នន័យបន្ថែម អំពីចំនួននៃជនរងគ្រោះ ពីព្រោះតែភ្លើងនៅតែបន្តឆាបឆេះនៅឡើយ។ សម្រាប់អ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្ត អាសេ ដើម្បីទទួលការសង្គ្រោះហើយ ដោយខ្លះមានសភាពធ្ងន់ធ្ងរដោយត្រូវភ្លើងឆេះរោលពេញខ្លួនតែម្តង។
សូមជម្រាបថា អណ្តូងប្រេងខាងលើនេះ ស្ថិតនៅក្នុងភូមិ Pasir Putih នៃស្រុក Timur របស់ខេត្តអាសេ ដោយវាបានឆាបឆេះតាំងពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត ខណៈដែលកម្មករមួយចំនួនមិនព្រមចាកចេញពេលមានភ្លើងឆេះតិចៗ ដោយពួកគេសុខចិត្តនៅប្រមូលប្រេងសិន ទើបបានជាភ្លើងឆេះកាន់តែខ្លាំង ហើយដុតពួកគេតែម្តង៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here