ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីចែកអង្ករសប្បុរធម៌ ដល់ប្រជាពលរដ្ឋទីទាល់ក្ររបស់ព្រះវិហារ ប៊ុនដាំងជុងអាំង សាធារណៈរដ្ឋកូរ៉េ

ខេត្តបាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរពិធីចែកអង្ករសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រជុំវិញខេត្តបាត់ដំបង របស់ព្រះវិហារ ប៊ុនដាំងជុងអាំង សាធារណៈរដ្ឋកូរ៉េ កាលពីវេលាម៉ោង ៣ និង០០នាទី រសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅបរិវេណសួននាគសន្តិភាព ក្រុង/ខេត្តបាត់ដំបង។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ប្រធានរដ្ឋបាលខេត្ត លោក ចុង ក្វាងស៊ូ ប្រធានព្រះវិហារ ប៊ុនដាងជុងអាំង មន្ត្រីរាជការជុំវិញខេត្ត ភ្ញៀវកិត្តិយស ប៉ូលិស ប៉េអឹម ក្រុមយុវជនស្មគ្រ័ចិត្ត សាធារណៈរដ្ឋកូរ៉េចំនួន ៦០នាក់ ប្រជាពលរដ្ឋចូលរួមចំនួន ១១១០នាក់ ដែលមកពីព្រះវិហារប៊ុនដាំងជុងអាំង ជុំវិញក្រុង/ខេត្តបាត់ដំបង មកចូលរួមជាច្រើន កុះករផងដែរ។
កិច្ចនៃកម្មវិធី លោកស្រី ជ័យ សុធារ៉ា បានឡើងអាននូវសេចក្តីរាយការណ៍អំពីសកម្មភាពរបស់អង្គការគាំពារសកលនៃកម្ពុជា។
កិច្ចស្វាគមន៍របស់លោក ចុង ក្វាងស៊ូ ជាប្រធានតំបន់អង្គការដោយថ្លែងនូវសន្ទរកថាទៅកាន់ប្រជាបរិស័ទក្នុងអង្គពិធីទាំងមូលដោយសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានឃើញបងប្អូនប្រជាពលរដ្ឋមកចូលរួមដើម្បីផ្តល់នូវឱកាសក្នុងការចែករំលែកក្តីស្រឡាញ់ដល់ពួកគាត់ដែលជាអ្នកទីទាល់ក្រលំបាកលំបិនក្នុងជីវភាពរស់នៅទោះជាយ៉ាងណាទឹកចិត្តបន្តិចបន្តួចរបស់ក្រុមការងាររបស់ព្រះវិហារ ប៊ុនដាំងជុងអាំង បាននាំនូវ អង្ករជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥៦៥គ្រួសារ ដែលអញ្ជើញមកពីជុំវិញក្រុង/ខេត្តបាត់ដំបង ដោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២០គីឡូក្រាម។
ក្នុងកម្មវិធីនេះផងដែរ ក៏មានការសម្តែងនូវរបាំថ្វាយព្រះពរ និងការសម្តែងសិល្បៈវប្បធម៌រវាងកម្ពុជា និងកូរ៉េ ដើម្បីបង្ហាញនូវចំណងសាមគ្គីភាពរវាងគ្នា និងគ្នាផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងថ្លែង និងសំណេះសំណាលទៅកាន់អង្គនៃពិធីទាំងមូលដោយមានសេចក្តីត្រេកអរ និងថ្លែងអំណរអរគុណដល់អំណោយព្រះវិហារ ប៊ុនដាំងជុងអាំង ដែលតែងតែផ្តល់ អំណោយជាអង្ករ និងការចែករំលែកនូវទឹកចិត្តដ៏បរិសុទ្ធដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងដែលតែងតែបានទទួលនូវអំណោយជារៀងរាល់ឆ្នាំពីព្រះវិហារ ប៊ុនដាំងជុងអាំង ដោយមានលោក ចុង ក្វាងស៊ូ ជាប្រធាន តំបន់អង្គការ និងក្រុមយុវជនស្ម័គ្រសាធារណៈរដ្ឋកូរ៉េ ដែលខិតខំទាំងកម្លាំងនឹងកម្លាំងចិត្ត។ ក្នុងឯកឧត្តម បានសំណេះណាលទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងមូលអោយខិតខំយកចិត្តទុក្ខដាក់ចំពោះសុខភាពជាពិសេសខែនេះជារដូវភ្លៀងធ្លាក់ដោយបង្ករអោយមានមូសខ្លាខាំរាតត្បាតសម្លាប់ក្មេងៗ ជាច្រើនដោយសារមូសខ្លាខាំ និងសូមអំពាវនាវអោយចូលរួមទប់ស្កាត់ជម្រកមូសដែលនូវជុំវិញផ្ទះ៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here