អបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទល់មុខសាលាខេត្ត រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ម៉ាទឹកកក និងយ៉ាម៉ា និងគ្រឿងផ្សេងទៀត មួយចំនួននៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ក្រោមវត្តមាននាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត លោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អភិបាលក្រុងស្រុក សិស្ស និស្សិត ប្រជាពលរដ្ឋជាច្រើននាក់ចូលរួមផងដែរ។
ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនគរបាលខេត្តបានឡើងអានរបាយការណ៍៦ខែដើម
ឆ្នាំ២០១៩ ស្តីពីសកម្មភាពការងាររបស់អាវុធហត្ថ និងសមត្ថកិច្ចនគរបាលបានបង្រ្កាបការជួញ
ដូរគ្រឿងញៀន កន្លងមកបានលទ្ធផល និងរឹបអូសបានមាន ១.ថ្នាំញៀនប្រភេទម៉ាទឹកកកទម្ងន់ ១,១១៣១ក្រាម ២. ប្រភេទយ៉ាម៉ាចំនួន ៦១,០៩៤ គ្រាប់ ៣.ប្រភេទketamine ០.២២
ក្រាម ៤. អ៊ិចស្តាស៊ីចំនួន ១.០៤ក្រាម ៥.កញ្ឆាស្រស់ ៣៥៦ដើម ៦.កញ្ឆាក្រៀមមាទម្ងន់ ២.៤០
ក្រាម និងសំភារៈមួយចំនួនទៀត។
ដោយឡែកថ្នាំញៀនដែលត្រូវដុតកម្ទេចចោលជាក់ស្តែងនាថ្ងៃនេះដោយផ្អែកលើសាលក្រម
ស្ថាពរមានចំនួន៦៦ ក្នុងនោះមាន ១.ប្រភេទម៉ាទឹកកទម្ងន់ ៣៨០.១៣ក្រាម និងប្រភេទយ៉ាម៉ា
៥១៩.៥គ្រាប់៕ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here