ឡើង៨ដងហើយ ទើបម្តាយខាងស្រីតាមទាន់

រាជធានីភ្នំពេញ ៖ លោកវរះសនីយ៏ឯក ជឺម ស៊ីថា បានបញ្ជាក់ឱ្យដឹងថា នៅយប់ ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លី ឌីជេម ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ …. អាយុ១៤ឆ្នាំ បានបាត់ចេញពីផ្ទះ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយស្រ្តីម្នាក់ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ និងសាច់ញាតិបានដើររក តែរកមិនឃើញក្មេងស្រីរងគ្រោះឡើយ ។

លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី មីងបង្កើតរបស់ក្មេងស្រីរងគ្រោះ បានឃើញក្មេងស្រីរងគ្រោះ កំពុងតែនៅក្នុងបន្ទប់ជួល របស់ជនសង្ស័យ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ពេលនោះ គាត់ក៏បានទូរស័ព្ទប្រាប់ ម្តាយបង្កើតក្មេងស្រីរងគ្រោះ អោយបានដឹង ហើយម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏បានមកមើលឃើញក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ របស់ជនសង្ស័យពិតមែន ក៏បានទូរស័ព្ទរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក អោយជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯកតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាមានការទំនាក់ទំនង ស្រលាញ់គ្នា ជាមួយក្មេងស្រីរងគ្រោះ តាំងពីពាក់កណ្តាលឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន និងបានរួមភេទជាមួយក្មេងស្រីរងគ្រោះ បានសម្រេចចំនួន០៨ដង ទើប ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្តឹង ប្តឹងជនសង្ស័យខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការ តាមផ្លូវច្បាប់ តែម្តង ។
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ ដោយ ភ្នំព្រឹក្ស

LEAVE A REPLY

Please enter your comment!
Please enter your name here