ស្លុតចិត្ត!!! ២នាក់​ឪពុក​កូន ជិះម៉ូតូសុខៗ​គេបុក​ពីក្រោយ ហើយ​ត្រូវ​រថយន្ត១ទៀត កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកណ្តាល ៖ ពិតជា​ស្លុតចិត្ត អាណិត​ជា​ប៉ុន​ពេក ខ​ណះ២នាក់​ឪពុក​កូន ជិះសុខៗ ស្រាប់​តែមាន​រថយន្តបុក​ពីក្រោយ បណ្តាល​ឲ្យ​ដួល ហើយក៏​ត្រូវ​រថយន្ត១ទៀត កិន​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ​នេះ បានកើត​ឡើង កាលពី​ថ្ងៃ​ច័ន្ទ ០១កើត​ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០១៩ វេលា​ម៉ោង១៦.២០នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ០៤ មុខ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក អង្គស្នួល ខេត្តកណ្ដាល ត្រង់​គីឡូម៉ែត្រ ២១.២។

យោងតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា សភាព​នៃ​រឿងហេតុ នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ ដំបូង​ឡើយ មាន​ម៉ូតូ០១គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី ស្មាស​វី ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ១BQ  ៨៤៧៥ បើកបរ​ដោយ​ឈ្មោះ​ពេជ្រ ឌី​ត  (ស្លាប់​នៅនឹងកន្លែង​កើតហេតុ)ភេទ​ប្រុស អាយុ២៩ឆ្នាំ​មុខរបរ​ជាង​កញ្ចក់ ទីលំនៅ​ភូមិ​លាំងជ័យ ឃុំ​ពោធិ៍​ចំរើន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ (ពាក់មួក​សុ​វត្តិភាព) រួម​ដំណើរ​ដោយ​ឈ្មោះ​ឌី​ត សេង​ហាក់ ភេទ​ប្រុស អាយុ០៧ឆ្នាំ (ស្លាប់​នៅនឹងកន្លែង​កើតហេតុ) ត្រូវជា​កូនបង្កើត មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា ដែល​បើក​មកពី​ទិសខាងកើត ទៅ​ទិស​ខាងលិច (ភ្នំពេញ​ទៅ​កំពង់សោម) លុះដល់​ចំណុចកើតហេតុ​ខាងលើ  មាន​រថយន្ត០១គ្រឿង​មិនដឹង​ម៉ាក​មិន​ស្គាល់​អត្តសញ្ញាណ បាន​បុក​ពីក្រោយ​ បណ្ដាលអោយ​ម៉ូតូ​ដួល ​ទៅលើ​ទ្រូងផ្លូវ​រួច​បើក​គេច​បាត់  ស្របពេល​ដែល​ម៉ូ​ូ​តូ​ដួល ក៍មាន​រថយន្ត០១គ្រឿង​ទៀត ម៉ាក អាំងទែរ​ណាស់​សូ​ណា​ល់ ពណ៍​បៃតង  ស ពាក់​ផ្លាកលេខ ភ្នំពេញ​៣E ៦២១៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​បាត់ បើកបរ​មក ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ក្នុងទិសដៅ​ស្របគ្នា​បណ្ដាលអោយ​កិន​ចំក្បាល អ្នកបើកបរ​ម៉ូតូ​នឹង​អ្នករួមដំណើរ បណ្ដាល​អោយស្លាប់​នៅនឹងកន្លែង​កើតហេតុ តែម្ដង។

សេច​ក្តី​ស​ន្និដ្ឋា​ន ករណីនេះ បណ្តាលមកពី​អ្នកបើកបរ​រថយន្ត បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន។ ចំពោះ​សព  កំលាំង​ជំនាញ ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​មធ្យោបាយ​កម្លាំង​ជំនាញ​បាន យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគ​បាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ តាម​និតិ​វិធី​ច្បាប់៕ ដោយ ចាន់ថា

LEAVE A REPLY

Please enter your comment!
Please enter your name here