ស្រ្តីមានផ្ទៃពោះ២ខែ ត្រូវសង្សាខ្លួនឯង ឆក់ខ្សែភ្លើងឱ្យស្លាប់ រួចសម្លាប់ខ្លួនឯងតាមក្រោយ

283
Loading...

រាជធានីភ្នំពេញ ៖ ដោយសារភ្លើងប្រចណ្ឌ ធ្វើអោយបុរសជាងទងម្នាក់សម្រចចិត្តសម្លាប់ស្រីកំណាន់ចិត្តខ្លួឯង ដោយយកខ្សែភ្លើងឆក់នាង រហូតដល់ស្លាប់ រួចយកកាំបិតប័ងតោអាករនាង ទើបសម្លាប់ខ្លួនឯងជាក្រោយ ដោយយកក្រម៉ា ចងភ្ជាប់ទៅនិងដែកមេដំបួលបន្ទប់ជួលចងករសម្លាប់ខ្លួនឯងតែម្ដង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោ១០ និង៣០នាទី យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចបន្ទប់ជួលលេខស៊ី១៣ ក្រុម១ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
សពបុរសដែលចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួននោះ មានឈ្មោះ ទុយ រ៉ាន អាយុ ៣៩ឆ្នាំ មានមុខរបរជាងទង (ជាងមាស) មានប្រពន្ធ កូនប្រុសម្នាក់ អាយុ១៧ឆ្នាំ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ្ណនោះទេ អ្នកទាំង៣នាក់ ស្នាក់នៅផ្ទះលេខ១០៥ ផ្លូវកេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ជិះរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីសRX330 បិតតែម350 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-4378។ ចំណែកស្រ្តី ដែលបុរសខាងលើសម្លាប់នោះឈ្មោះ ណុង ស្រីមិ អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ មានផ្ទៃពោះ២ខែ និងមានកូនស្រីម្នាក់ ជាមួយប្តីដើម អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុក មានស្រុកកំណើត នៅភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះខាងលើ បន្ទាប់ពីប្តីដើមរបស់នាងជាប់ពន្ធធនាគារចំនួន២ឆ្នាំ ខណៈដែលប្តីនាងជាប់ពន្ធធនាគារមកដោយសារនាងគ្មានប្រាក់ចិញ្ចឹមកូន និងផ្គត់ផ្គង់គ្រួសារ នាងក៏បានចេញទៅធ្វើការបំរើការងារនៅក្នុងខារ៉ាអូខេយីហោ(ស្ពានមាស) ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏បានស្គាល់បុរសជាឃាត់កបានរយៈពេល៦ខែ។
ប្រភពបានបន្តថា បន្ទាប់ពីស្គាល់គ្នាបុរសខាងលើគាត់ក៏បានឱ្យនាងឈប់បំរើការងារនៅទីនោះ ដោយជួលបន្ទប់ជួលរួចរួមរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធមិនបានរៀបការ ឬសែនប្រេននោះទេ តាំងពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធមកបុរសនោះមិនសូវទៅរួមរស់ជាមួយប្រពន្ធដើមទេ យូៗទៅម្តងដោយរស់នៅជាមួយនាងច្រើនជាងប្រពន្ធដើម ហើយតែងតែប្រចណ្ឌនាងរករឿងឈ្លោះប្រកែកគ្នាជាញ៉ឹកញ៉ាប់ផងដែរ ព្រោះតែបុរសនោះស្រលាញ់នាងរងគ្រោះខ្លាំងណាស់។
ប្រភពព័ត៌មានឱ្យដឹងទៀតថា បុរសជាប្តីដើមរបស់នាងគ្រោះនៅសល់តែ៤ ទៅ ៥ខែទៀត នឹងត្រូវចេញពីពន្ធធនាគារហើយ រួចបុរសជាឃាតកក៏បានដឹងរឿងរាវហ្នឹងដែរ ហើយបានធ្លាប់ ប្រាប់ស្ត្រីរងគ្រោះថា បើប្តីចេញពីពន្ធធគារវិញ រូបគេនឹងចេញលុយឱ្យប្តីដើមឱ្យដាច់គ្នា ដើម្បីរូបគេយកនាងធ្វើប្តីប្រពន្ធព្រោះរូបគេស្រាលាញ់នាងខ្លាំងណាស់ អត់នាងមិនបានឡើយ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុពួកគេទាំង២នាក់ បានចូលក្នុងបន្ទប់ជួលរួចបិទទ្វារជិត តែមិនបានចាក់គន្លឹះទេ ហើយកូនស្រីអាយុ៣ឆ្នាំ បានរត់ទៅលេងផ្ទះអ្នកជិតខាង ហើយខណៈពេលនោះគេឮសូសំឡេងអ្នកទាំង២នាក់ឈ្មោះប្រកែកគ្នាខ្លាំងៗ មួយសន្ទុះក្រោយមក ក៏ស្ងាត់ទៅវិញស្របពេលនោះកូនស្រីអាយុ៣ឆ្នាំ បានត្រឡប់មកពីលេងផ្ទះអ្នកជិតខាងវិញក៏រុញទ្វាររបើកឃើញម្តាយស្នាមរបួស.កជិតដាច់ហើយ ឃើញបុរសជាឃាតកដេកអោបសពម្តាយនាងក៏រត់ស្រែកប្រាប់អ្នកជីខាងឱ្យមកជួយភ្លាមៗនោះអ្នកជិតខាងមានការភ្ញាក់ផ្អើល បាននាំគ្នាមកមើល បន្ទាប់មកបុរសជាឃាតក បានងើបរត់មកចាក់គន្លិសទ្វារបន្ទប់ជួល ទំនងបុរសនោះ ខ្លាចប្រជាពលរដ្ឋវាយស្លាប់ក៏យកក្រម៉ា ចងភ្ជាប់ទៅនិងមេដំបូលដែកបន្ទប់ជួលចង.កសម្លាប់ខ្លួនឯងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្ត ទៅខាងជំនាញកោសល្យវិច្ច័យ មកធ្វើការត្រួតពិនិត្យទើបដឹងថា ជាករណីសម្លាប់ស្រីកំណាន់ហើយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។
បន្ទាប់ពីសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យសពរួចរាល់ហើយ បានប្រគល់ឱ្យក្រុមគ្រួសាររៀងខ្លួនដឹកយកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ ដោយ ភ្នំព្រឹក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here