ស្រ្តីខ្មែរម្នាក់ ត្រូវបុគ្គលិកនៃសណ្ឋាគារលំដាប់១ ក្នុងប្រទេ​ស​ថៃ​ លួចលុយអស់ពីខ្លួន

1964
Loading...

ម្ចាស់គណនីFacebookម្នាក់ ឈ្មោះ Trya Tan ដែលនាងជាជនជាតិខ្មែរ បានបង្ហាញនូវអារម្មណ៍ហួសចិត្តស្ទើរតែនិយាយលែងរួច ខណះនាងបានចូលទៅស្នាក់នៅ ក្នុងសណ្ឋាគារលំដាប់មួយ ឈ្មោះ Intra agency Hotel  (ប៉ាទូណាម) នៃប្រទេសថៃ ត្រូវចោរលួចយកលុយ អស់ពីកាបូប នៅពេលដែលអ្នកនាង ចេញទៅក្រៅញាុំអី។

ក្រោយកើតហេតុការណ៍នេះ នារីរងគ្រោះ បានបង្ហាញវីដេអូហួសចិត្ត និងសោកស្តាយបំផុត ដោយសារគិតថា ជាសណ្ឋាគារលំដាប់ មានសុវត្ថិភាព ទើបនាងហ៊ានទុកឥវ៉ាន់ រួមមាន ៖ កាបូបធំមួយ និងតូចមួយម៉ាក LV ចោលក្នុងបន្ទប់ ហើយកាបូបទាំង២ ដែលមានលុយសរុបរាប់ម៉ឺនបាត និងលុយខ្មែរ ១លានរៀល នៅក្នុងបន្ទប់នោះ ប៉ុន្តែពេលត្រលប់មកវិញ ស្រាប់តែបាត់លុយអស់គ្មានសល់ ជាហេតុធ្វើឲ្យអ្នកនាងយល់ថា នេះគឺជាស្នាដៃលួចរបស់បុគ្គលិក ក្នុងសណ្ឋាគានេះតែម្តង អ្វីដែលធ្វើឲ្យនាងហួសចិត្តបំផុតគឺ ខាងសណ្ឋាគារនោះ មិនបានទទួលខុសត្រូវឡើយ សូម្បីតែកាម៉េរ៉ាសុវត្ថិភាពក៏គ្មាន។

ក្នុងសារនិងវីដេអូ ដែលស្ត្រីរងគ្រោះ បានបញ្ជាក់ក្នុងគណនី Facebook របស់នាង មានខ្លឹមសារដូចខាងក្រោម ៖ បងប្អូនដែលទៅលេងក្រៅប្រទេស សូមប្រុងប្រយ័ត្ន ចំពោះសម្ភារៈដែលមានតម្លៃ កាលពីល្ងាចម្សិលមិញ មានចោរចូល មកលួចយកកាបូប ម៉ាក LV របស់នាងខ្ញុំចំនួន2 (កាបូបស្ពាយ និងកាបូបលុយ) នៅ Indra Regent Hotel ហើយដោយកាបាត់បង់នេះគឺ សណ្ឋាគារគ្មានការទទួលខុសត្រូវទេ Camera ក៏គ្មាន
នាងខ្ញុំ ត្រូវចោរចូលមកលួចការបូបលុយ ក្នុងបន្ទប់អូតែល សូមបងប្អូនទាំងអស់គ្នា ប្រុងប្រយត័្ន ចំពោះរបស់សំខាន់ៗ នៅពេលដែលដេីរលេងក្រៅប្រទេស។ I’ve been stealing a bit of money in the hotel room, so please pay attention to the important things when you play abroad.

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here