សូមអាជ្ញាធរសមត្ថកិច្ចខេត្តសៀមរាប ជួយមើលបនល្បែង ក្បែរសាលារៀនមុខនាគ សង្កាត់គោកចក និងសង្កាត់ស្វាយដង្គុំ ខាងត្បូងផ្សារក្រោម ផងទាន!!!

ខេត្តសៀមរាប ៖ បនល្បែងបៀរ អាប៉ោង និងជល់មាន់អនឡាញ ជ្រកក្នុងស្លាកហាងកាហ្វេ នៅក្នុងសង្កាត់គោកចក និងសង្កាត់ស្វាយដង្គុំ ខាងត្បូងផ្សារក្រោម ទល់មុខបេនឡានក្រុងកាពីតូល កំពុងតែប្រព្រឹត្តជារៀងរាល់ថ្ងៃ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាសម្ងំ នៅហាងកាហ្វេមួយ ឬពីរកន្លែង ដែលនៅក្បែរសាលារៀនមុខនាគ សង្កាត់គោកចក និងសង្កាត់ស្វាយដង្គុំខាងត្បូង ផ្សារក្រោមទល់មុខ ក្រុមហ៊ុន បេនឡាន ក្រុង កាប់ពីតូល ហើយនិងផ្សារដើមក្រឡាញ់ នៅក្នុងរូបភាព ហាងកាហ្វេ តែធាតុពិតនៅក្នុងនោះ បន្លំបើកល្បែងសុីសង បៀរ អាប៉ោង និង ជល់មាន់ តាម ប្រពន្ធ័ អនឡាញ ដាក់ ប្រាក់ ម្នាក់ៗ ចាញ់ អស់ រាប់ពាន់ ដុល្លា ឯណ្ណោះ ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់បានឃើញមនុស្សជាច្រើន ចូលមកហាងកាហ្វេ ខាងលើនេះពួកគាត់ស្មានតែគេមកផឹកកាហ្វេធម្មតា តែការពិតនៅក្នុងហាងកាហ្វេមួយនេះ ពពេញទៅដោយល្បែង សុីសង យ៉ាងអណាធិបត្យយ ដោយមានមនុស្សទាំងក្មេងទាំងចាស់ជាច្រើន បានសម្ងំ នាំគ្នាភ្នាល់ ល្បែងសុីសង ពួកគាត់មានការបារម្ភយ៉ាងខ្លាំងហើយបានបន្តថា អាចនិងមានករណីផ្សេងៗទៀត ដូចជាការប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៀតផង ។
ដោយឡែកអាជ្ញាធរសម្ថកិច្ចវិញ គេមិនបានឃើញ ចុះមកដល់ទីតាំង ហាងកាហ្វេមួយនេះនោះឡើយ ដើម្បីទប់ស្កាត់ឬបង្ក្រាប បនល្បែង ដែលកំពុងតែប្រព្រឹត្ត បើកល្បែងសុីសងខាងលើនេះ នៅតែបន្តនោះទេ ប្រជាពលរដ្ឋ ចង់អោយ អាជ្ញាធរពាក់ពន្ធ័ មេត្តាបង្ក្រាបទីតាំងទាំងនេះ ដើម្បី សុវត្ថិភាព ភូមិ ឃុំ ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេសនោះ គឺសំណូមពរដល់ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និង លោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប មេត្តាពិនិត្យនិងមានចំណាត់ការ ចំពោះបនល្បែងសុីសងមួយនេះ ដើម្បី ពង្រឹងសន្តិសុខសង្គម ជូនដល់ពលរដ្ឋក្នុងការរស់នៅ ជៀសវាងមានបនល្បែងសុីសងកើតឡើង  ដែលបណ្តាលឱ្យកើតមាន អំពើចោរកម្ម លួច ឆក់ ឬអនាចារ ផ្សេងៗផងទាន៕ ដោយ ឡត កែវ

LEAVE A REPLY

Please enter your comment!
Please enter your name here