សិស្ស​ជាង100នាក់ ទទួល​រង្វាន់ និង​អាហារ​រូប​ករ​ណ៌ នៅ​វិទ្យាល័យ​រូង​ជ្រៃ

353
Loading...

ខេត្តបាត់ដំបង ៖ សិស្ស​ប្រុស​ស្រី132នាក់ នៅ​សាលា​វិទ្យាល័យ​រូង​ជ្រៃ ព្រឹក​ថ្ងៃទី15សីហា2018នេះ បានទទួល​ប័ណ្ណ​ស​សើរ/រង្វាន់ និង​អាហារ​រូប​ករ​ណ៌ ក្រោម​អធិបតីភាព​លោក គឹម វណ្ណៈ អភិបាលស្រុក​ថ្មគោល លោក​វរៈ​សេនី​យ៌​ឯក ផង់ សុភាព អធិការនគរបាល​ស្រុក លោក សើ​ង សុខា អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក និង​មានការ​ចូលរួម​ពី​លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជាច្រើន​នាក់។

ពិធី​ប្រគល់​ប័ណ្ណ​ស​សើរ/ចែក​រង្វាន់ និង​អាហារ​រូប​ករ​ណ៌​នេះ ធ្វើឡើង​នៅ​វិទ្យាល័យ​រូង​ជ្រៃ ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ​តែម្តង។ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​ថ្មគោល លោក សើ​ង សុខា ប្រាប់​តាម​ទូរស័ព្ទ​ថា សិស្ស​រៀន​ពូកែ​ចាប់ពី​លេខ01ដល់​លេខ5 ដែល​ត្រូវ​ទទួលបាន​ប័ណ្ណ​ស​សើរ និង​សៀវភៅ​នៅ​វិទ្យាល័យ​រូង​ជ្រៃ មាន​ចំនួន56នាក់។ ដោយឡែក​សិស្ស ដែល​ទទួល​អាហា​រូប​ករ​ណ៌ មាន​ចំនួន76នាក់។

លោក​អនុប្រធាន​ការិយាល័យ​អប់រំ​រូបនេះ​បន្តថា អាហារ​រូប​ករ​ណ៌ ដែល​ចែកជូន​សិស្ស76នាក់​ខាងលើ គឺធ្វើឡើង​ជា​លើក​ទី2 ដោយ​កាលពី​លើក​ទី1 សិស្សម្នាក់ៗ ទទួលបាន8ម៉ឺន​រៀល ម្តង​ហើយ និង​លើក​ទី2នេះ សិស្សម្នាក់ៗ ទទួលបាន16ម៉ឺន​រៀល សរុប​ទាំង2លើក ស្មើ​និងម្នាក់ៗ ទទួលបាន60$អាមេរិក។ លោក សើ​ង សុខា បញ្ជាក់ថា ថវិការ​ដែល​បើក​ជូន​សិស្ស ទទួល​អាហារ​រូប​ករ​ណ៌ ជា​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ។

ក្នុងនោះ លោក ផង់ សុភាព អធិការនគរបាល​ស្រុក​ថ្មគោល ក៏បាន​ជួយឧបត្ថម្ភ​សៀវភៅ​ក្នុង​ពិធី​នេះ ដើម្បី​ចែកជា​រង្វាន់​ដល់​សិស្ស​ពូកែ​ចំនួន300ក្បាល​ផងដែរ៕ ដោយ កែវ នាង

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here