សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

ខេត្តកណ្តាល៖ ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង១០នាទី មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមិនរាងចាល(ម៉ាទឹកកក) ដែលស្ថិតនៅត្រង់ចំណុច ម៉ុងខ្មោច (វត្តភ្នំទំពែក) ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន២នាក់ គឺទី១ ឈ្មោះ ម៉េង ដាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅបច្ចុប្បន្ន ភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ ឈ្មោះ ហៀង វណ្ណឌី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន ១ ម៉ូតូ ចំនួន ១គ្រឿង ម៉ាក ហុងដា សេ១២៥ គ្មានផ្លាកលេខ ជារបស់ឈ្មោះ ម៉េង ដាវីត។ ២ ឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន។
សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ម៉េង ដាវីត និងឈ្មោះ ហៀង វណ្ណឌី រកឃើញឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួន នៅកន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ម៉េង ដាវីត បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់តូច តម្លៃ ២០,០០០៛ ពីឈ្មោះ ខ្វេ ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចភូមិ អង្គ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់ជាមួយឈ្មោះ ហៀង វណ្ណឌី។
ឈ្មោះ ម៉េង ដាវីត បានសារភាពបន្ថែមទៀតថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ១កញ្ចប់តូច ខ្លួនបានបោះចោលក្នុងព្រៃ ពេលសមត្ថកិច្ចនគរបាលទៅដល់ ចំណែកឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន មិនមែនជារបស់ខ្លួនទាំងពីរនាក់ទេ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ ដោយ ចាន់ថា

LEAVE A REPLY

Please enter your comment!
Please enter your name here