សន្តិសុខ​ឯកជន៣នាក់ ត្រូវ​ថៅកែ​ចិន​ដេញ​វាយ​ដូច​សត្វ​ធាតុ

75
Loading...

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​ឯកជន​ដែល​ថៅកែ​រោងចក្រ ជួល​ឱ្យមក​យាម​ការពារ​ទ្រព្យសម្បត្តិ របស់​រោងចក្រ​កាត់ដេរ​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ក្នុង​សួន​ឧស្សាហកម្ម​វ​ឌ្ឍ​នះ​អាគារ​C ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​បុរស​ជនជាតិ​ចិន ដែលជា​នាយក​រោងចក្រ ដេញ​វាយ​ផ្អើល​ពេល​រោងចក្រ កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៩ខែមីនា​ឆ្នាំ២០១៩។

បើ​យោងតាម​សម្តី​របស់​ក្រុម​សន្តិសុខ​ខាងលើ បានឱ្យដឹងថា មូលហេតុ​ដែល​នាយក​រោងចក្រ វាយ​ពួកគាត់ ផ្តើមចេញពី​រឿង​ឆ្កែ​បៀក​សេ​មួយ​ក្បាល ដែល​ថៅកែ​រោងចក្រ​យកមក​ចឹ​ញ្ចឹ​ម នៅក្នុង​រោងចក្រ ហើយ​នៅ​រសៀល​ថ្ងៃទី១៨ម្សិលមិញ​នេះ សត្វ​ឆ្កែរ​នោះ បាន​ខាំ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវជា​មិត្ត​ភ​ក្រ័​របស់​នាយក​រោងចក្រ ដែល​ទើប​មកពី​ស្រុក​ចិន បណ្តាលឱ្យ​រងរបួស​ជាច្រើន​កន្លែង និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ក្រុម​សន្តិសុខ​ទាំងនេះ ពួកគាត់​មិន​ហ៊ាន​ចូលទៅ​ជួយ​ទេ ព្រោះ​ឆ្កែរ​នោះ​ធំ​ពេក ពួកគាត់​ខ្លាច​ឆ្លែ​រ​ខាំ​ដែរ ទើប​មិន​ហ៊ាន​ចូលទៅ​ក្បែរ ទើប​បណ្តាលឱ្យ​នាយក​រោងចក្រ ខឹង​ពួកគាត់ លុះ​នៅ​ព្រឹក​មិញ​នេះ ស្រាប់តែ​ហៅ​ពួកគាត់ ទៅ​ដាល់​និង​ទាត់​ធាក់​យ៉ាង​ចាស់ដៃ។

ដោយ​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត នៅ​រសៀល​ថ្ងៃនេះ ក្រោយពេល​បញ្ចប់​ការងារ​ពួកគាត់ និង​នាំគ្នា​ទៅប្តឹង​សមត្ថកិច្ច ដើម្បី​សង​ជម្ងឺរ​ចិត្ត៕ ដោយ ភ្នំ​ព្រឹក្ស

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here