លោកអធិការស្រុកកំរៀង បំបែកសុំណុំរឿងករណីឃាតកម្ម ដោយសារភ្លើងប្រចណ្ឌ បុរសវ័យចំណាស់ម្នាក់ប្រើប្រាស់ដំបងឫស្សី វាយសម្លាប់បុរសម្នាក់

112
Loading...

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នេះ ដោយអនុវត្តនូវបទបញ្ជា របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធី ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រីជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំការកម្លាំងជំនាញក្នុងផែនសហការណ៍ជាមួយកម្លាំងនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ឯក គឹម ពន្លក ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុនមួយករណី ក្នុងមូលដ្ឋានភូមិស្វាយធំ ឃុំបឹងរាំង ស្រុកំរៀងរហូតឈានទៅធ្វើការឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ និងប្រពន្ធរបស់ខ្លួនម្នាក់ទៀត ដែលជាជនជាប់ស័ង្សយក្នុងអំពើឃាតកម្មមួយនេះ។
សូមជម្រាបជូនថាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលសាកសពបុរសនោះឈ្មោះ សំ ម៉ៅ អាយុ ៥១ឆ្នាំរស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ហើយនៅលើខ្លួនសាកសពមានស្លាកស្នាមរបួសដោយអន្លើ និងមានចំណងកន្សែងរិតជាប់នឹងកផង។
ផ្តើមចេញពីបញ្ហានេះនគរបាលបានដាក់ការស័ង្សយលើករណី(ឃាតកម្ម)ចំពោះជនងគ្រោះខាងលើ ដែលនាំទៅដល់ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ក្រោម បញ្ជាផ្ទាល់ពីឯកឧត្តមស្នងការនគរបាលខេត្តបាត់ដំបង មកដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ ដោយបានការយល់ព្រមពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងនរបាលបានសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ភេង ភាព អាយុ៥១ឆ្នាំ រស់នៅភូមិត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ជាប្តីនិងស្រ្តីជាប្រពន្ឋឈ្មោះ សែត ភាព អាយុ ៥០ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវ។
ឆ្លងតាមរយៈការស្រាវជ្រាវប្រមូលភស្តុតាងជនស័ង្សយ ភេង ភាព បានឆ្លើយសារភាពថា ខ្លួន បានប្រើប្រាស់ដំបងឫស្សីវាយម្លាប់ជនរងគ្រោះឈ្មោះ សំ ម៉ៅ កាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ ដែលក្នុងសម្មភាពនេះក៏បានការចូលរួមពីប្រពន្ឋខ្លួនផងដែរ ហើយមូលហេតុដែលឈានដល់ការវាយសម្លាប់ជនរងគ្រោះនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌរវាងជនរងគ្រោះជាមួយប្រពន្ឋរបស់ខ្លួននាពេលកន្លងទៅ។ សូមបញ្ជាក់ជូនថានារយៈពេលកន្លងទៅ ជនរងគ្រោះធ្លាប់ចេញ ចូលក្នុងលំនៅដ្ឋានរបស់ជស័ង្សយដោយសារតែពួកគាត់មានទីលំនៅជិតខាងគ្នា ហើយបន្តិចម្តងៗជនស័ង្សយបានផ្តើមគំនិតប្រច័ណ្ណថាជនរងគ្រោះនេះ និងប្រពន្ឋខ្លួនមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយធ្លាប់ប្រាប់ថា ឈប់ឱ្យជនរងគ្រោះចេញ ចូល ក្នុងលំនៅដ្ឋានរបស់ខ្លួនទៀត។
នៅយប់កើយហេតុ ជនរងគ្រោះមកសុំស្នាក់នៅក្នុងផ្ទះរបស់ជនស័ង្សយដោយសារជនរងគ្រោះ និងប្រពន្ឋជនរងគ្រោះមានទំនាស់ជាមួយគ្នា ហលយមិនបានអនុញ្ញាតឱ្យជនរងគ្រោះសម្រាកនៅក្នុងផ្ទះទេ បញ្ហានេះជាឱកាសដោយស្ថិតក្នុងកំដៅនៃភ្លើងប្រចណ្ឌផង ជនស័ង្សយនិងជាជនដៃដល់ បានបង្កជម្លោះជាមួយជនរងគ្រោះ រហូតឈានដល់ការប្រើប្រាស់ដំបងវាយប្រហារ ហើយអូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែងនៅក្នុងភូមិ។ ក្នុងពេលវាយប្រហារនេះប្រពន្ឋជនស័ង្សយបានជួយក្រៀកអូសជនរងគ្រោះទៅកាន់មាត់ស្រះ និងយកកន្សែងរិតកបន្ថែមទៀត មុនពេលទម្លាក់ចូលក្នុងទឹកស្រះ ហើយដើម្បីជាការបង្វែងដានសមត្ថកិច្ច ជនសង្ស័យបានយកក្រដាស់សរសេរអក្សរមានន័យថា (កូនស៊ីឪពុក…..)បង្កប់នៅក្នុងកាបូបរបស់ជនរងគ្រោះក្នុងចេតនាទម្លាក់រឿងនេះទៅឱ្យកូនប្រសារប្រុសរបស់ជនរងគ្រោះជាអ្នកទទួល។
បច្ចុប្បន្ន ជនស័ង្សយទាំងពីរនាក់ និងវត្ថុតាងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ ដោយ កែវ នាង

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here