លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឍចំនួន ៦៩វត្តក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ញ៉ែម សាខន ស ខេង ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានបច្ច័យដល់ព្រះសង្ឃចំនួន ៦៩វត្ត នៅក្នុងខេត្តបាត់ដំបង ដែលប្រារព្វធ្វើនៅនៅគេហដ្ឋានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅខេត្តបាត់ដំបង។ ក្នុងនោះវត្តគណៈធម្មយុត្តិតកនិកាយ ១៥វត្ត គណៈមហានិកាយ៥៤វត្ត ក្នុងខេត្តបាត់ដំបង ដើម្បីឧទ្ទិសកុសលជូន ជីដូន ជីតា ញាតិការទាំងប្រាំពីសណ្តានដែលបានចែកឋានទៅហើយនោះ។
នៅក្នុងពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសង្ឃ ចៅអធិការទាំង៦៩វត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខត្ត មន្ត្រីរាជការ លោកអភិបាលក្រុង ស្រុក និងលោកអាចារ្យ តាជី យាយជី។
ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង ៦៩វត្ត ដោយវត្តនីមួយៗ ទទួលបានទៀនវស្សា១គូរ ស្លាដក់១ ចង្ហាន់ ១ស្រាក់ ផ្លែឈើ ១កន្ត្រ អង្ករ ៥០គីឡូក្រាមទឹកក្រូច២កែស ទឹកផ្លែឈើ២កែស ទឹកបរិស័ទ្ធ ២កែស ស្ករស ២៣គីឡូក្រាម ទឹកដោះគោខាប់ ២៤កំប៉ុង ត្រីខ ១កែសធំ ទឹកត្រី ទឹកស៊ីវអ៊ីវ ២យួរ មី ២កែស និងបច្ច័យ ៦០ម៉ឺនរៀល។
ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សាមានរយៈពេល៣ខែ ដោចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែ កក្តិក។ ក្នុងអំឡុងបុណ្យចូល ព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាសតរហូតមក៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here