មើលសាច់ឈាម​ មិន​ទំនង​រកស៊ី​ចឹ​ង​សោះ!!!

57
Loading...

ខេត្តកណ្តាល ៖ ជនសង្ស័យ​ប្រុស​ស្រី២នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី០៤ខែ​មិនា​ឆ្នាំ២០១៩ វេលា​ម៉ោង១៧.០០នាទី​ចំណុចៈ​ផ្ទះជួល ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ​ចំនួន០២នាក់១/ឈ្មោះ ម៉ី ចិ​ត្រា ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពុង​ស​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ២/ឈ្មោះ​ប៊ុន គឹម​សឿន ភេទ​ស្រី​អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ​ភូមិ​ទួលស្លែង ឃុំ​លើកដែក ស្រុក​កោះធំ ខេត្តកណ្តាល សព្វថ្ងៃ​ស្នាក់នៅ ផ្ទះជួល ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

វត្ថុតាង​ចាប់យក​មាន ៖ ១/ថ្នាំញៀន​ម៉ា​ទឹកកក (ice) ចំនួន០៨កញ្ចប់​តូច។ ២/ទូ​ុ​រ​ស័​ព្ឌ​ដៃ​ចំនួន០២គ្រឿង​ម៉ាក​Nokai។ ៣/ថង់​សំរាប់​វិច​ច្ចប់​មួយចំនួន។ ៤/ដែកកេះ​ចំនួន៤ ក្រៅពីនេះ​មិនមាន​ចាប់យក​អ្វី​ផ្សេងទៀត​ទេ។

សភាព​រឿងហេតុ ៖ កាលពី​ថ្ងៃទី០៤ខែ​មិនា​ឆ្នាំ២០១៩ វេលា​ម៉ោង១៧.០០នាទី មាន ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ បាន​រាយការណ៍​ថា​មានមុខ​សញ្ញា​កំពុងតែ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ផ្ទះជួល​ខាងលើនេះ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​សហ​ការណ៍​ជាមួយ​ប៉ុស្តិនគរបាល​រដ្ឋបាល​តា​ខ្មៅ ស្តីអំពី​ករណី​ខាងលើនេះ។

ក្រោយពេល​ទទួលបាន​ព​ត៍​មាន​រួច សមត្ថកិច្ច​បាន​ចុះទៅ ដល់​កន្លែងកើតហេតុ​ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៊ុន គឹម​សឿន​ហើយ​ឆែកឆេរ រកឃើញ​ថ្នាំញៀន​ចំនួន០២កញ្ចប់​តូច​ហើយ​បាន​សហការ​ជាមួយនឹង​ម្ចាស់​ផ្ទះជួល​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​នៅក្នុង​បន្ទុប​ជួល​ក៍បាន​រកឃើញ​មាន​លាក់ទុក​ថ្នាំញៀន​ចំនួន០៦កញ្ចប់​តូច​ទៀត។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​សង្ស័យ​ខាងលើនេះ បាន​ឆ្លើយ​សារភាពថា​ចំពោះ​ថ្នាំញៀន​ខាងលើនេះ​គឺ​ពិតជា​របស់ខ្លួន​ដែល​បាន​ទិញ​ថ្នាំញៀន​នេះ​នៅ​ម្តុំ​វាល​ខ្សាច់​ផ្លូវ៦០ម៉ែត្រ​យកមក​លក់​នឹង​ចែក​បន្ត​អោយទៅ​គេ​ពិតប្រាកដ​មែន។ ក្រោយមក​សមត្ថកិច្ច​យើង​បាន​នាំខ្លួន​ជនសង្ស័យ​ខាងលើនេះ​រួម​ជាមួយនឹង​វត្ថុតាង​ថ្នាំញៀន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​សាកសួរ​នឹង​កសាង​សុំ​ណុំ​រឿង​តាម​និ​ត្តិ​វិធី​ច្បាប់៕ ដោយ ដៃ​ដែក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here