មានគ្រឿងញៀនជាប់ខ្លួន ប្រុងរត់គេចពីការត្រួតពិនិត្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅលើដងផ្លូវ

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ វេលា​ម៉ោង ២២និង ១៥នាទី កម្លាំង​នគរបាលការិយាល័យ ប្រឆាំងគ្រឿង​ញៀន​ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង រួមសហការណ៍ជាមួយកម្លាំងអន្តរាគមន៍ ប្រចាំបញ្ជារបស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ឈួយ វណ្ណៈ ចេញប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិ ផ្ទុះនៅតាមដងផ្លូវសាធារណៈក្នុងភូមិសាស្រ្តឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ក្នុងពេលកំពុងប្រតិបត្តិការត្រួតពិនិត្យនេះ​​ ជនសង័្សយម្នាក់បាន​ព្យាយាមរត់គេចខ្លួន ចេញពីរង្វង់នៃការត្រួតពិនិត្យ ​របស់សមត្ថកិច្ចនគរបាល ។ ប៉ុន្តែសកម្មភាពរប​ស់​យុវជននេះ មិនអាចគេចផុតពីរង្វង់ ប្រតិបត្តិការរបស់​នគរបាលឡើយ ទីបំផុតនគរបាល​ បាន​ធ្វើការឃាត់ខ្លួនយុវជននេះ ដែលមានឈ្មោះ ខាន់ ដាលីន  ហៅអ៊ីន អាយុ ២០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំ ត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់​ដំបង ដែលនៅជាប់ខ្លួនរបស់គេ មានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក(ICE) មួយថង់ មានទម្ងន់ ១០២,១៧ ក្រាម ។នៅពេលឃាត់ខ្លួន និងដកហូតបានថ្នាំញៀន ព្រមទាំងម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃមួយផង កងកម្លាំងនគរបាល បាននាំបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ធ្វើការសាក​សួរ​ស្រាវ​ ជ្រាវ និងចាត់ការបន្តតាមនីតិវិធី៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here