មនុស្សជាច្រើន ផ្អើលនាំគ្នាដឹកកូនដឹកចៅ​ ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតខាំ

70
Loading...

រាជធានីភ្នំពេញ ៖ ក្រោយផ្ទុះករណីមានអ្នកស្លាប់ដោយសារឆ្កែខាំ ឬឆ្មាក្រញ៉ៅ កាលពីព្រឹកមិញនេះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មនុស្សម្នាជាច្រើន បាននាំគ្នាដឹកកូនដឹកចៅ ទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតខាំ យ៉ាងគគ្រឹកគគ្រេង នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខាភិបាល ក៏ធ្លាប់បានពន្យល់ដែរថា ការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កូតដែលមានប្រសិទ្ធភាព បន្ទាប់ពីត្រូវ ឆ្កែខាំហើយនោះត្រឹមរយៈពេល៤៨ម៉ោងតែប៉ុណ្ណោះ ពោលបើឆ្កែខាំ រយៈពេលយូរមកហើយ ការចាក់ថ្នាំមិនមានប្រសិទ្ធភាពនោះទេ ។ ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋ ណាដែលមិនធ្លាប់ឆ្កែខាំអាចមកចាក់ថ្នាំបង្ការបាន ។

គួររំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានមនុស្ស២នាក់ ហើយបានស្លាប់ជាបន្ដបន្ទាប់ដោយសារតែឆ្កែ និងឆ្មាខាំហើយពួកគាត់ មិនធ្លាប់បានចាក់វ៉ាក់សាំង បង្ការជំងឺមួយនេះពីមុនមក ។ តាមការបញ្ជាក់មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាជុំវិញ ថា ប្រជាពលរដ្ឋជា ច្រើននាក់ បាន និងកំពុងនាំកូនចៅ របស់ខ្លួនមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត៕ ដោយ ភ្នំព្រឹក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here