ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ​ ជូន​មន្ត្រី​នគរបាលជាតិ នៅ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង

129

ខេត្តបាត់ដំបង ៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បាន​ប្រារព្វ​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង  និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រី​នគរបាលជាតិ​ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។ ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហុក ថាវ​ណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន  អគ្គស្នងការ​នគរបាល​ជាតិ ។

ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង​នៃ​គណ:អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ មាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​ប្រតិភូ​អមដំណើរ លោក​ប្រធាន​សាលាដំបូង ខេត្តបាត់ដំបង លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបាត់ដំបង ស្នងការ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបាត់ដំបង លោក​មេបញ្ជាការរង​មូលដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង អភិបាលក្រុង ស្រុក​ពាក់​ព័​ន្ឋ​ក្នុង​ខេត្ត ព្រមទាំង​កងកម្លាំង នគរបាល​ចំណុះ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ជា​ច្រេ​ី​ន​រូប៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here