ផ្អើលទាំងព្រឹក!!! ប្រពន្ធរបួ​ស​ស្លឹ​កត្រ​ចៀក​​ ប្តី​បិះដា​​ច់​ពងស្វាស​​

ខេត្តសៀមរាប ៖ មានករណី អំពើហឹង្សាក្នុងគ្រួសារ បង្ករឲ្យមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ដោយប្តីប្រពន្ធ១គួរ បន្ទាប់ពីដាក់ស្រាជ្រុល ស្រវឹងលែងដឹងឈឺ ខឹងរឿងតិចតួច ក៏ប្រតាយប្រតប់ ខាំគ្នាទៅមករហូតម្នាក់ដាច់ស្លឹកត្រចៀក និងម្នាក់ទៀត ដាច់ពងស្វាស។

ហេតុការណ៍ដ៏ចម្លែកនេះ បានកើតឡើង កាលពីវេលាម៉ោង ៨:៤០ នាទីព្រឹក ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៩​ ស្ថិតក្នុងភូមិ ភ្នំទ្រង់បាត ឃុំ កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

តាមសមត្ថកិច្ច បានឲ្យដឹងថា ដំបូងឡើយប្រពន្ធឈ្មោះ ជុំ វឿង អាយុ ៤០ឆ្នាំ បានហៅប្តី ឈ្មោះ លី លាប អាយុ ៣៨ឆ្នាំ ដែលកំពុងដេកលើគ្រែក្រោមផ្ទះ ដើម្បីហូបបាយ ដោយហៅម្តងជាពីរដង នៅតែប្តីមិនព្រមងើប ទើបឈានដល់ការប្រើអំពើហឹង្សា ប្រតាយប្រតប់គ្នា ក្នុងនោះ ប្តីបានខាំត្រចៀកប្រពន្ធ បណ្តាលអោយរបួសដាច់រលាត់ត្រចៀកផ្នែកខាងស្តាំ ចំណែកប្រពន្ធខឹង ក៏បានខាំពងក្តប្តីវិញ បណ្តាលអោយប្តីរងរបួស ដាច់រយាស់ស្បែកពងស្វាស ផ្នែកខាងស្តាំ។

ឈ្មោះ លី លាប និងឈ្មោះ ជុំ វឿង (ស្ត្រីមេម៉ាយ)  បានគ្នាជាប្តីប្រពន្ធ ក្នុងកំឡុងឆ្នាំ២០១៤  មិនបានរៀបការទេ គ្រាន់តែសែនព្រេន ក្នុងការរស់នៅជាមួយគ្នាពុំមានកូនទេ ប៉ុន្តែប្រពន្ធមានកូនប្តីដើម ចំនួន ០៣ នាក់ ស្រី ០១នាក់។ មូលហេតុ៖ ស្រវឹងស្រាទាំងប្តីទាំងប្រពន្ធ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ហើយចំពោះករណីនេះ ពុំមានការប្តឹងនោះទេ៕ ដោយ ឡត កែវ

LEAVE A REPLY

Please enter your comment!
Please enter your name here