ផ្ទុះចង្ក្រានហ្គាស ឆេះផ្ទះអស់០២ខ្នង នៅក្រុងតាខ្មៅ 

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ក៍មានផ្ទះ០២ខ្នង ត្រូវបានឆាបឆេះ ដោយសារផ្ទុះចង្ក្រានហ្គាស។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃសៅរ៍១៤រោច ខែពិសាខឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី
០១ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង១៥:១០នាទី នៅត្រង់ ចំណុចក្រុមទី៣៣ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យឆេះផ្ទះ២ខ្នង ទំហំ៥x៧ ថ្មក្រោមជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី។

បើតាមលោកវរសេនីយ៍ឯក ស.កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះជួន.
សារឹម ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះទី២ឈ្មោះ តាំង .សុផល ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ សម្ភារៈខូចខាតរួមមាន:ឆេះផ្ទះ២ខ្នង និងសម្ភារៈប្រើបា្រស់ក្នុងផ្ទះទាំងអស់។
លោក អធិការក្រុងបន្តថា គ្រោះអគ្គីភ័យនេះ បណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស ដោយខណះពេលកើតហេតុ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន០៧គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាន០៣គ្រឿង និងរថយន្តអង្គរក្ស០៤គ្រឿង។

គួរបញ្ជាក់ថា ហេតុការណ៍នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតនរណាម្នាក់ឡើយ៕ ដោយ ដៃដែក

LEAVE A REPLY

Please enter your comment!
Please enter your name here