បើកបរ​មិន​ប្រកាន់​ស្តាំ បុក​ជាមួយ​រថយន្ត​មកពី​មុខ ស្លាប់​ខ្លួនឯង​ទាំងយប់ នៅ​ស្រុក​សំពៅ​លូន

59
Loading...

ខេត្តបាត់ដំបង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង រវាង​រថយន្ត​ម៉ាក​កាំ​មា​រី សេរី 93 ព​ណ៍ស ស្លាក​លេខ 2A-0328 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (រត់គេចខ្លួន)  ក្នុង​ដៅ​ទិស​ខាង​លិចទៅ​ទិស​ខាង​ខាងកើត មកដល់​ចំណុចកើតហេតុ​ខាងលើ  ក៏បាន​បុក​ម៉ូតូ​ម៉ាក់​ហុង​ឌ្រី​ម សេរី​ឆ្នាំ 2011 ស្លាក​លេខ 1Q-5117 បាត់ដំបង  បើកបរ​ដោយ​ឈ្មោះ ជីប យី​ង ភេទ ប្រុស អាយុ 18 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ ឃុំ​សំពៅ​លូន  ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង  ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច បណ្តាល​ឲ្យ (ស្លាប់) នៅ​កន្លែងកើតហេតុ ។

ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង កាលពី​ថ្ងៃទី 03 ខែ​មិនា ឆ្នាំ2019  វេលា​ម៉ោង 21:43  នាទី នៅ​ចំណុច​លើ​ដង​ផ្លូវជាតិ​លេខ​57B ស្ថិត​ក្នុងភូមិ​វាលវង់  ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន  ខេត្តបាត់ដំបង មូលហេតុ ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ ចំពោះ​សាកសព​ជន​រង គ្រោះ  កម្លាំង​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​រួច​ប្រគល់ជូន​ទៅអោយ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី  ។ ចំណែក​វត្ថុតាង និង​សំភារ: កំលាំង​សមត្ថកិច្ច​យើង បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​សំពៅ​លូន៕ ដោយ កែវ នាង

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here