បុរសម្នាក់ ត្រូវរថយន្តកិនស្លាប់យ៉ាងអាណោចអាធម្ម(មានវីឌីអូ)

112
Loading...

រាជធានីភ្នំពេញ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានរថយន្តម៉ាកសាំងយ៉ុងមួយគ្រឿងបានបើកបុកម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យកិនអូសមនុស្សស្លាប់ក្រោមរថយន្ត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង១០នាទី ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតនៅលើ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
សេចក្តីរាយការណ៍បានបន្តថា ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូម៉ាក់ហុងដា ដ្រីម ពាក់ស្លាកលេខ កំពង់ធំ១H-៣៤៣៣ ចំណែករថយន្តបង្ក គឺម៉ាកសាំងយ៉ុង ពណ៌លឿន ស្លាកលេខ កំពង់ធំ ២A-២៣៨៤។
នៅមុនពេលកើតហេតុ រថយន្តសាំងយ៉ុងធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ពេលកើតហេតុក៏បានបើកជែងរថយន្តជាបន្តបន្ទាប់ ខណៈនោះស្រាប់តែម៉ូតូកំពុងតែឆ្លងផ្លូវក៏បានកិនបណ្តាលឱ្យស្លាប់តែម្តង។
បន្ទាប់ពីបង្កគ្រោះថ្នាក់ហើយ រថយន្តខាងលើ និងអ្នកបើកបររត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដែលមានឈ្មោះ តុង ដេត អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ធំ។
ដោយឡែកសពត្រូវបានបញ្ជូនទៅវត្តទឹកថ្លា ដើម្បីរងចាំសាច់ញាតិបងប្អូនមកយកទៅធ្វើបុណ្យ៕ ដោយ ភ្នំព្រឹក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here