បុរសជនជាតិចិនម្នាក់ ត្រូវឃាតករអារកសម្លាប់យ៉ាងព្រៃផ្សៃនៅខណ្ឌពោធិសែនជ័យ

45
Loading...

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម ដែលមានស្នាមអារកក្នុងបន្ទប់ដេក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅឯក្នុងរោងចក្រកាត់ដេរ សីពីយ៉ា ខេមបូឌាហ្គាមេន ចំនុចផ្លូវលំភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេកើតហេតុមួយថ្ងៃមិត្តភក្តិ ដែលជាជនជាតិដូចគ្នាមិនបានដេកនៅក្នុងបន្ទប់ជាមួយគ្នានោះទេ គាត់ជាប់ទៅដេកខាងក្រៅជាមួយនិងសង្សារបស់គាត់ ខណៈពេលដែលគាត់តេទូរសព្ទ័មកពួកម៉ាករបស់គាត់ ដែលជាជនរងគ្រោះនោះ តេចូលតែគ្មានអ្នកលើកដោយគាត់ព្យាយាមតេមកច្រើនដង ហើយនៅតែអត់មានអ្នកទទួលមិនអស់ចិត្តនៅយប់ថ្ងៃទី១០ គាត់ក៏ត្រលប់មករកមិត្តភក្តិរបស់គាត់នៅរោងចក្រកើតហេតុខាងលើ បានដោយទ្វាររបងចាក់សោទើបរូបគាត់ផ្លោះរបស់រុញទ្វាចូលក្នុងបន្ទប់របស់គាត់ក៏ប្រទះឃើញមិត្តភក្តិរបស់គាត់ដេកស្លាប់នៅលើគ្រែក្នុងថ្លុកឈាមដែលមានស្នាមអារកទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលទទួលបានព័ត៌មានករណីឃាតកម្មខាងលើនេះភ្លាម កម្លាំងនគរបាលជំនាញខណ្ឌពោធិសែនជ័យ សហការណ៍ជាមួយនគរបាលការិយាល័យកោសស្សវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសព។
ក្រោយពេលពិនិត្យកោសល្សវិច្ច័យរួចរាល់ សមត្ថកិច្ចមិនបានបញ្ជាក់ឱ្យដឹងថា ជាករណីឃាតកម្មឬជាករណីអត្តឃាតអ្វីនោះទេ។
សារព័ត៌មានមតិមហាជន និងរងចាំការបញ្ជាក់ពីសមត្ថកិច្ចនៅពេលក្រោយ៕ ដោយ ភ្នំព្រឹក្ស

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here