បង្ហាញមុខសញ្ញមេក្លោងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ខេត្តកំពង់ធំ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០នាទី បានចុះបង្រ្កាប ករណីជួញដូរសារធាតុញៀនខុសច្បាប់ ត្រង់ចំនុចភូមិ កំពង់រទះ សង្កាត់ កំពង់រទះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យបាន ១០នាក់ និងដកហូតបានម្សៅក្រាមពណ៍សថ្លា សង្ស័យជាថ្នាំញៀនខុសច្បាប់ ចំនួន១២កញ្ចប់ ទម្ងន់ ៤៥.២ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង,ទូរស័ព្ទដៃ០៤គ្រឿង និងឧបករណ៍ប្រើប្រាស់ សារធាតុញៀនមួយចំនួនទៀត។

សូមអំពាវនាវដល់អាណាព្យាបាលមួយចំនួន មានការសង្ស័យទៅលើបុត្រា បុត្រីរបស់ខ្លួន មានការពាក់ព័ន្ធ ប្រើប្រាស់សារធាតុញៀន សូមនាំបុត្រាបុត្រី មកជួបសមត្ថកិច្ច ដើម្បីធ្វើតេសន៍ ស្វែងរកសារធាតុញៀនខុសច្បាប់ បើមានសារធាតុញៀនហើយ សូមសហការបញ្ជូនបុត្រាបុត្រីទៅបន្សាបសារធាតុញៀន នៅមណ្ឌលស្ដានីតិសម្បទា និងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា យកចិត្តទុកដាក់ចូលរួមការងារប្រឆាំងគ្រឿងញៀ ជាការងារអទិភាពមួយ ដើម្បីឈានទៅលុបបំបាត់បទល្មើសគ្រឿង និងអំពាវដល់ស្រទាប់យុវជនត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ឆ្លើយថាទេ ចំពោះគ្រឿងញៀនគ្រឿងញៀនបំផ្លាញ់អ្វីៗគ្រប់យ៉ាង អនាគត,គ្រួសារ សង្គមជាតិ ។បើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ៕ ដោយ PL

LEAVE A REPLY

Please enter your comment!
Please enter your name here