នំដែលផលិតពីរជាតិកៅស៊ូ បាននឹងកំពុងមានលក់នៅក្នុងសាលាបឋមសិក្សាព្រែកស្លែង. .! (មានវីដេអូ)

ខេត្តកណ្ដាល៖ មាតាបិតាសិស្ស ដែលរៀននៅសាលាបឋមសិក្សាព្រែកស្លែង ឃុំព្រែកស្លែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងព្រួយបារម្ភណ៍យ៉ាងខ្លាំង ខណៈអ្នកលក់ដូរនៅក្នុងសាលាបាននាំយកនំ ដែលជាប្រភេទជ័រកៅស៊ូ មកលក់ចែកចាយអោយកូនរបស់ពួកគាត់ញុំ។
ពលរដ្ឋម្នាក់ដែលរស់នៅក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង សុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នាក់ងារឱ្យដឹងថា នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៩ កូនរបស់គាត់បានទៅរៀននៅសាលាបឋមសិក្សាព្រែកស្លែង ហើយបានទិញនំ នឹងយកមកផ្ទះហើយប្រាប់ប្រពន្ធគាត់ថា នំមានរស់ជាតិឆ្ងាញ់ ហើយគាត់បានយកមកពិនិត្យមើលឃើញថា នំនេះបានផលិតចេញពីរជាតិជ័រកៅស៊ូពិតៗ ដែលផលិតនៅប្រទេសវៀតណាម ដែលនៅលើផ្លាស់ស្ទិកមានសរសេរអក្សរ(Thuan KYលេខកូត12089ដែលមានរូបតុត្តា)។
គាត់បានរៀបរាប់ទាំងព្រួយបារម្ភណពីបញ្ហាសុខភាពកូនៗរបស់ពួកគាត់ ដែលបានញុំនំប្រភេទនេះដែលអាចឱ្យមានគ្រោះថ្នាក់ដល់បាត់បង់ជីវិតបាន ព្រោះនំនេះគេផលិតចេញពីរជ័រហើយដាក់លក់អោយក្មេងនៅក្នុងសាលាញុំមិនដឹងរយៈពេលប៉ុន្មានខែមកហើយ ទើបតែពេលនេះគាត់បានដឹងហើយគាត់បានសំណូមពរដល់អជ្ញាធរដែលពាក់ព័ន្ធមេត្តាចាត់វិធានការណាមួយដល់អ្នកលក់ទាំងអស់នោះ ដែលបានយកនំដែលញុំហើយនាំអោយខូចសុភាពបែបនេះជាពិសេលលោកនិយកសាលាតែម្តង សូមពិនិត្យទៅលើអ្នកលក់ចំណីអាហានៅក្នុងសាលារៀនផងទានកុំគិតតែយកលុយប៉ាស៊ីចែកគ្នា មិនគិតពីរសុខភាពសិស្ស ក្មេងដែលរៀននៅទីនេះឬសាលាផ្សេងៗ ទូរទាំងប្រទេសកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ ភ្នាក់ងារយើងបានរាយការណ៍ទៅលោកអភិបាលស្រុករួចហើយតាមប្រព័ន្ធវ័នស្អាប់ តែលោកមិនទាន់បានឆ្លើយតបមកវិញទេចំពោះករណីខាងលើនេះភ្នាក់ងារយើងនឹងរងចាំមើលតើចំណាតការរបស់លោកអភិបាលស្រុកកណ្ដាលស្ទឹង តើមានចំណាត់ការណ៍យ៉ាងណា?៕ ដោយ ភ្នំព្រឹក


LEAVE A REPLY

Please enter your comment!
Please enter your name here