នេះហើយឃាតក ដែលសម្លាប់យាយខ្លួនឯង

ខេត្តកណ្តាល ៖ កងកម្លាំងអាវុធហត្ថខេត្តកណ្តាល ធ្វើការស្រាវជ្រាវនិងចាប់ខ្លួន បានឃាតករដែលសម្លាប់យាយរបស់ខ្លួនឯង កាលពីនៅថ្ងៃ អង្គារ៍ ០១កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ៖ ផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ៖ ឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំជនជាតិខ្មែរ មុខរបរ. ជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ ជនសង្ស័យ ឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរគ្មាន និងមានទីលំនៅមិនពិតប្រាកដ ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ។
ចំពោះវត្ថុតាង ចាប់យកកាំបិតប័ុងតោ ចំនួន០១ បើតាមកងកម្លាំងអាវុធហត្ថ បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះកំពុងតែបោសសំរាម នៅខាងមុខផ្ទះ ភ្លាមៗនោះស្រាប់តែជនសង្ស័យ បានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិតពីថង់ខ្មៅ នៅនឹងដៃ ដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះ រហូតដល់ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុ ជនសង្ស័យបានបោះកាំបិតចោល រួចគេចខ្លួនបាត់តែម្ដង។ កម្លាំងអាវុធហត្ថ
បន្តថា៖ អនុវត្តន៏តាមភារកិច្ចស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ​ដឹកនាំដ៏មានប្រសិទ្ធភាព របស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។

ករណីនេះកម្លាំងអាវុធហត្ថបន្ត ស្រាវជ្រាវតាមចាប់បាន នៅខេត្តកំពង់ធំ ដោយមានការសហការរវាង អាវុធហត្ថ ខេត្តកណ្តាលផ្ទៃប្រទេសនិងអាវុធហត្ថ ខេត្តកំពង់ធំ។ ចំពោះជនសង្ស័យ និងកម្លាំងអាវុធហត្ថកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ដោយ ដៃដែក

LEAVE A REPLY

Please enter your comment!
Please enter your name here