នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

46

ខេត្តកណ្តាល​ ៖ ថ្ងៃច័ន្ទ១កើតខែជេស្ឋ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង ១០,៣០ នាទីព្រឹក នៅត្រង់ចំណុច លើទូកដររបស់ឈ្មោះ មិថុនា ភេទស្រី អាយុ៣៥ឆ្នាំ ស្ថិតភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ៖ចំនួន០២នាក់ (ឃាត់ខ្លួន) ១ / ឈ្មោះ លី.គឹមហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករទីលំនៅបច្ចុប្បន្នភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ។  ២ / ឈ្មោះកំសត់.ដា ហៅខ្លី ភេទប្រុសអាយុ ២៣ឆ្នាំជនជាតិ ខ្មែរមុខរបរ កម្មករបើកទូកដរ មានទីលំនៅបច្ចុប្បន្នភូមិ កំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
ចំពោះវត្ថុតាងចាប់យករួមមាន៖ ១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ២កញ្ចប់ក្នុងនោះ ធំ០១កញ្ចប់និងតូច០១កញ្ចប់។ ២,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង។ ៣,សំភារះវេចខ្ចប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ៤,ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាកណូគាអិនចុចពិលព៍ណខ្មៅ និងម៉ាកសីុទែលព៍ណមាស) ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ។ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិនបានចុះដលចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរឈ្មោះលី.គឹមហេងបានរកឃើញម្សៅក្រាមពណ៍ សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចប់(ធំ១កញ្ចប់និងតូច១កញ្ចប់) ហើយឈ្មោះកំសត់.ដាក៏នៅលើទូកដរជាមួយគ្នារួមទាំងឧបករណ៍ជញ្ជីងថ្លឹងវេចខ្ចប់និងឧបករណ៍ ប្រើប្រាស់(ជក់) មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យមកប៉ុស្ដិរដ្ឋបាលដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ លី.គឹមហេង បានសារភាពថា គ្រឿងញៀន (ម៉ាទឹកកក)ចំនួន ០២កញ្ចប់ខាងលើនេះខ្លួនទិញពីឈ្មោះ ប៉ោតភេទប្រុស អាយុប្រហែល៣៥ឆ្នាំ នៅចំណុចកំពង់ដរស្ថិតនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកគៀនស្វាយតម្លៃ២០០.០០០០៛(ពីរលានរៀល)នៅវេលាម៉ោងប្រហែល៨យប់ថ្ងៃទី២.៦.២០១៩ពេលដែលឈ្មោះប៉ោត បើកបរទូកស្មាច់មក ។
ឈ្មោះលី.គឹមហេងវេចខ្ចប់គ្រឿងញៀនលក់បន្ដតម្លៃ២មឺុនរៀលទៅ៣មឺុនរៀល។ ចំណែកឈ្មោះកំសត់.ដា សារភាពថា ៖ខ្លួនបានទិញគ្រឿងញៀនចំនួន១កញ្ចប់តម្លៃ១០មឺុនរៀលពីឈ្មោះលី គឹមហេងនៅលើទូកដរនៅយប់ថ្ងៃទី២.៦.២០១៩ដើម្បីវេចខ្ចប់លក់បន្ដតម្លៃ២មឺុនរៀលទៅ៣មឺុនរៀល ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ បានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕ ដោយ ដៃដែក

LEAVE A REPLY

Please enter your comment!
Please enter your name here