នគរបាលប៉ុស្តិស្ទឹងមានជ័យទី១ ឃាត់ខ្លួនក្រុមចោរប្លន់ និងក្រុមញៀនថ្នាំ៦នាក់យកមកសាកសួរ

ភ្នំពេញ៖ ប្រត្តិបត្តិការស្រាវជ្រាវរបស់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានបើកការស្រាវជ្រាវមុខសញ្ញាក្រុមចោរដែលតែងតែវាយប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ នាពេលរាត្រីឃាត់ខ្លួនបានក្រុមចោរប្លន់៣នាក់ និងក្រុមអ្នកញៀនថ្នាំ៣នាក់ កាលពីវេលាម៉ោង ៤ និង៣០នាទី ទៀបភ្លឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំនុចស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេកំពុងតែប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅចំនុចឃាត់ខ្លួនខាងលើ។
គួរំលឹកផងដែរថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីក្រុមចោរមួយក្រុមមានគ្នាប្រហែល៤នាក់បានធ្វើសកម្មភាពវាយអូសជនរងគ្រោះទាញចូលក្នុងបន្ទប់ទឹកវាយប្លន់យកទូរសព្ទ័ដៃ ដោយជនរងគ្រោះបានប្រតាយប្រតប់ជាមួយនិងក្រុមចោរ ហើយបានប្រឹងស្ទុះរត់ចេញមកលើផ្លូវស្រែកឱ្យគេជួយរួចក៏បានមកប្តឹងសមត្ថកិច្ចក្រោយពេលដែលសមត្ថកិច្ចទទួលបានដំណឹងនេភ្លាមលោកវរៈសេនីយ៍ត្រី ម៉ៅ សាវឿន នាយប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានដឹកនាំកម្លាំងដោយមានកាសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបានចុះធ្វើការស្រាវជ្រាវឆែកតាមប្រពន្ធ័កាំម៉ារ៉ាសុវត្ថិភាព រួចក៏បានកំណត់មុខសញ្ញាភិនភាគជនសង្ស័យខាងលើឈានដល់ការឃាត់ខ្លួនបានជនដៃដល់៣នាក់ថែមទាំងអ្នកញៀនថ្នាំ៣នាក់។
បច្ចុប្បន្នជនសង្ស័យ៣នាក់ ដែលជាអ្នកអ្នកប្រើប្រាស់ថ្នាំញៀនត្រូវបានបញ្ជូនទៅធ្វើការអប់រំនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំណែកជនសង្ស័យចំនួន៣នាក់ដែលធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ដោយ ភ្នំព្រឹក

LEAVE A REPLY

Please enter your comment!
Please enter your name here