១៦៨គ្រាប់ ពិតជាលេខហុងស៊ុយមែន!!!

83

ខេត្តបាត់ដំបង ៖ ដើម្បីសុខសុវត្ថិភាព ភូមិឃុំ ក្នុងមូលដ្ឋាន និងដើម្បី ទប់ស្កាត់ នូវការជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៨,៣០នាទី នៅចំណុចក្រុមទី៥ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងធ្វើការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតនៅភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះកំលាំងជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀន ហាមឃាត់ខុសច្បាប់ ១ករណី ក្នុងបទល្មើសជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាន់ គឹមណៃ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅក្រុមទី១១ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដកហូតវត្ថុតាង : ម្សៅក្រាមពណ៏សថ្លា (ម៉ាទឹកកក) ច្រកក្នុងថង់ប្លាស្ទីកថ្លា ចំនួន ០៣ ថង់ , ថ្នាំញៀនយ៉ាម៉ា ចំនួន ១៦៨ គ្រាប់ ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ។
ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here