នគរបាលខណ្ឌ៧មករា​ ឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពាក់ព័ន្ធនឹង​ករណីវាយប្លន់យកម៉ូតូ

50
Loading...

ភ្នំពេញ​៖​ ជនសង្ស័យប្រុសស្រី​ ៣នាក់​ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌ៧មករា​ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​ចំការមន​ ធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំងនៅក្នុងផ្ទះសំណាក់​ មួយកន្លែង​។

ប្រតិបត្តិការ​នេះធ្វេីឡេីងកាលពីវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅចំណុចផ្ទះសំណាក់​ យីហោ​ ម៉ៅ​ សំរិទ្ធ​ ម៉ាស្សា​ ជិតអធិការខណ្ឌ៧មករា​ ស្ថិតក្នុងសង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានី​ភ្នំពេញ។

ជនសង្ស័យទាំង​ ៣នាក់ខាងលេី​ ទី១-ឈ្មោះ សូ ណាង ហ៉ាង ភេទប្រុស​ អាយុ​ ២០ឆ្នាំ មុខរបរ​ ជាងជួសជុលទូរសព្ទ័ ស្នាក់នៅផ្ទះ៤៤E1 ផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​,​ ២-ឈ្មោះ អេម លីណា ភេទប្រុស​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ នៅផ្ទះ មានស្រុកកំណើតនៅភូមិកងមាស ឃុំកំពង់ចាម ខេត្តកំពង់ចាម​ និងទី៣-ឈ្មោះ វិត យុំាងលិត​ ភេទប្រុស​ អាយុ​ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ វិន យ៉ាងសឹង ភេទប្រុស​ អាយុ​ ២៥ឆ្នាំ​ ជនជាតិវៀតណាម ស្នាក់នៅផ្ទះឈើ​ សង្កាត់ច្រាំងបាក់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានប្រាប់ឲ្យដឹងថា​ មុនពេលកេីតហេតុ​ ជនរងគ្រោះបានចូលទៅលេងនៅក្នុងហាងអ៉ិនធីណេត​ មួយកន្លែង​ ដែលស្ថិតនៅខាងក្រោយរោងកុនគិរីរម្យ​ ខណៈនោះ​ ស្រាប់តែជនសង្ស័យបានដេីរមករករឿង​ជនរងគ្រោះ​ បានវាយទៅលេីជនរងគ្រោះរហូតដល់រត់គេចខ្លួនបាត់​ ដោយនៅពេលនោះ​ ជនសង្ស័យបា​នឃេីញជនរងគ្រោះរត់ចោលម៉ូតូ​ ជាឱកាសល្អសម្រាប់ជនសង្ស័យទាំងនោះ​ បាននាំគ្នាលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាក់​ ICON យកទៅបញ្ជាំនៅផ្សារឃ្លាំងរំសេវ​ ដោយដាក់បញ្ជាំក្នុងតម្លៃចំនួន​ ១២០ដុល្លា​។

លុះដល់ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩នេះ​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ៧មករា​ បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី​ ៣នាក់​ ដកហូតសំភារៈមួយចំនួន។

ក្រោយពី​ កម្លាំសមត្ថកិច្ចយេីងឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក​ កម្លាំងសមត្ថកិច្ចយេីងធ្វេីការសួរនាំ​ រួចប្រគល់ជូនកម្លាំងសមត្ថកិច្ចខណ្ឌចំការមន​ ដេីម្បីបន្តនីតិវិធីច្បាប់៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here