ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្ត ដើម្បីថ្វាយព្រះរាជមហាកុសល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

45

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ដើម្បីថ្វាយព្រះរាជមហាកុសល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៦ យាងចូល៦៧ ព្រះវស្សា នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង៕ ដោយ កែវ នាង

LEAVE A REPLY

Please enter your comment!
Please enter your name here