ជាង​កាត់​ដែក​ម្នាក់ បែក​ផ្លែ​ម៉ូ​ទ័​រ មុត​ចំ​បំពង់ក ​ស្លាប់​យ៉ាង​អាណោច​អាធ័ម

ខេត្តកណ្តាល ៖ ជាងសំណង់​ម្នាក់ យក​ម៉ូ​ទ័​រ​ទៅ​កាត់​ដែក ស្រាប់តែ​បែក​ផ្លែ​ម៉ូ​ទ័​រ បណ្តាល​ឱ្យចំ​បំពង់ក​ស្លាប់។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃ​ពុធ០៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៣ ខែ​កក្ត​ដា ឆ្នាំ២០១៩ វេលា​ម៉ោង៨,១០នាទី នៅត្រង់ចំណុច​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។

លោក មាស បញ្ញា នាយប៉ុស្តិ៍​គគីរ បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ធុល ធឿន ភេទ​ប្រុស
អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ ជ្រោយ​តា​ប៉ា​ឃុំ គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (ស្លាប់)។

លោក​មាស បញ្ញា បន្តថា នៅ​មុនពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ ត្រូវបាន​ឈ្មោះ ម៉ៅ វ៉ាន់​ណេ ភេទ​ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ជាងសំណង់ មាន​លំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មក​ហៅ​អោយជួយ​ធ្វើ​ទ្វារ​ដែក ផ្ទះ​ឈ្មោះ យាន វុ​ធ ភេទ​ប្រុស អាយុ៤៩ ឆ្នាំ(ខ្មែរ) មាន​ទីលំនៅ​ក្នុងភូមិ​ជ្រោយ​តា​ប៉ា​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេលមកដល់ ជនរងគ្រោះ​បាន​យក​ម៉ូ​ទ័​រ ទៅ​កាត់​ទ្វារ​ដែក​នោះ ភ្លាម ៗស្រាប់តែ​បែក​ផ្លែ​ម៉ូ​ទ័​រ​មុត​ចំ​បំពង់ក បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់ និង​ត្រូវបាន​ក្រុមគ្រួសារ ប​ញ្ចូ​ន​មក​ពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ តែ​អកុសល​ជនរងគ្រោះ បាន​ស្លាប់​បាត់ទៅហើយ។

បន្ទាប់មក​សាច់​ញា​ត្តិ​ក្រុមគ្រួសារ បាន​យក​សព​ចេញពី​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ​មក ធ្វើបុណ្យ​នៅផ្ទះ។ ក្រោយពី​ទទួលបាន​ព័ត៌មានភ្លាមៗ កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ សហការ​ជាមួយ​កំលាំង​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ឃុំ​ចុះ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់ថា ៖ សាកសព​មាន​ស្លាកស្នាម​មុត​ចំ​បំពង់ក ចំនួន ០១កន្លែង ប្រវែង៦ សង់ទីម៉ែត្រ​ជំរៅ ៦សង់ទីម៉ែត្រ។
ការសន្និដ្ឋាន​របស់​ស​ម​ត្ថ​កិច្ច​ថា ៖ ជនរងគ្រោះ​ស្លាប់ ដោយសារ​បែក​ផ្លែ​ម៉ូ​ទ័​រ មុត​ចូល​បំពង់ក បណ្តាលអោយ​ស្លាប់​រួច​បានប្រគល់​សព អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ ដៃ​ដែក

LEAVE A REPLY

Please enter your comment!
Please enter your name here