ជនសង្ស័យ២នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ២ ឃាត់និងដកហូត​បាន ​ថ្នាំញៀន​ចំនួន១៤កញ្ចប់​តូច

100

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន២នាក់ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ២ឃាត់ខ្លួន ករណី​ជួញដូរ​គ្រឿងញៀន ដកហូត​បាន​ថ្នាំញៀន​ចំនួន១៤កញ្ចប់​តូច។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង២និង៥០នាទី​រសៀល ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ចំណុច​ផ្លូវលំ ភូមិ​ព្រែក​ទាល់១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី២បានអោយដឹងថា ជនសង្ស័យ​ទី១មានឈ្មោះ ចាន់ សុភា ហៅ​ឆាយ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ខណ្ឌមានជ័យ និង​ជនសង្ស័យ​ទី២មានឈ្មោះ វណា រតនា ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ក្នុងនោះដែរ សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន១៤កញ្ចប់​តូច។

មុននឹង​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី២ ធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ លុះដល់​ចំណុចកើតហេតុ ក៏​ប្រទះឃើញ​ជនសង្ស័យ​ចំនួន២នាក់​ខាងលើ ដោយមាន​ការសង្ស័យ​នគរបាល​ក៏​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ ស្រាប់តែ​ជនសង្ស័យ​បាន​បោះ​ថ្នាំញៀន​ចោល​ទៅ​លើដី​ក្បែរ​ជើង រួច​ប្រញាប់​រត់គេច​ពី​ន​គរាប​ល តែ​ត្រូវបាន​នគរបាល​ដេញតាម​ចាប់ខ្លួនបាន​ទាំង២នាក់​តែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​សាកសួរ​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ២ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ចាត់ការ​តាមច្បាប់៕ ដោយ ភ្នំព្រឹក

LEAVE A REPLY

Please enter your comment!
Please enter your name here