ជនជាតិជប៉ុន៣នាក់ ចាប់តៃកុងឡានតាក់ស៊ីអារក សម្លាប់ ប្លន់យករថយន្តម៉ាក ហាយឡិនឌរ័ មិនបានសំរេច

171
Loading...

ខេត្តសៀមរាប៖ កាលពីថ្ងៃអាទិត្យ១២កើត ខែផល្គុន ឆ្នាំ ច សំរិទ្ឋស័ក ព.ស២៥៦២
ត្រូវនិងថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទី មានករណីឃាតកម្ម អាកសម្លាប់ តៃកុងឡានតាក់ស៊ីម្នាក់ ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីញថ្លឹងរថយ្ដ ស្ដិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាជនជាតិជប៉ុនចំនួន៣នាក់ ចាប់បាន២នាក់ រត់គេចខ្លួនម្នាក់។ ជនសង្ស័យទី១ ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ទី២ ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ តាមច្រកប៉ោយប៉ែត បានធ្វើសម្មភាពអាករជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រថតាក់ស៊ី មាន ប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ ក្នុងពេលដែលជនរងគ្រោះ បើកបបររថយន្ដ ហាយឡិនឌឺ ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ ២AB ៥២១៨ រួចបានទំលាក់ជនរងគ្រោះចេញពីរថយន្ដនៅចំណុចកើតហេតុខាងលើ ហើយបានបើករថយន្ដគេចខ្លួនទៅទិសខាងកើត បានចំងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃដឹកស្រូវ ស្របទិសគ្នា ហើយរថយន្ដទៅមុខលែងរួច ជនសង្ស័យទាំង២នាក់បានគេចខ្លួន ហើយត្រូវបានកម្លាំងយើងតាមឃាត់ខ្លួនបានភ្លាមៗទាំង០២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។
(ករណីនេះបណ្ដលឲ្យជនរងគ្រោះឈ្មោះ ហ៊ឹម ចាន់ ស្លាប់នៅកន្លែងកើតហេតុ) ចំណែកអ្នកជិះគោយន្ដកន្រ្ដៃ២នាក់របួសស្រាល។ ក្នុងនោះបានធ្វើការដកហូតផាស់ស្ព័រចំនួន២ រថយន្ដ១គ្រឿង និងសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះផ្នែកជំនាញអធិការដ្ឋននគរបាលស្រុក និងស្នងការខេត្ត កំពុងក៏សាងនីតិវិធីបន្ដរ៕ ដោយ ឡូត កែវ


Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here