ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ«ប្រទូស្ត​កេរ្តិ៍ខ្មាស់»

34
Loading...

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់ពី​ជនរងគ្រោះ​បាន​និយាយ​រឿងរ៉ាវ​ប្រាប់​ជីដូន ហើយ​ជីដូន​ក៏​នាំ​ជនរងគ្រោះ ទៅប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​ស្វាយ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង ហើយក៏​ត្រូវបាន​កំលាំង​ប៉ុស្តិ៍ ចាប់​ឃាត់ខ្លួន​តែម្តង។

ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស់​នេះ បាន​កើតឡើង​កាលពី ថ្ងៃ​ច័ន្ទ១៣រោច ខែមាឃ​ឆ្នាំច​សំរិទ្ធ​ស័ក ព.ស២៥៦២ ត្រូវ​និង​ថ្ងៃទី០៤ ខែ​មិនា ឆ្នាំ២០១៩ វេលា​ម៉ោង០៩ព្រឹក ចំណុច​លើផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​តាន​ប់  ឃុំ​កំពង់​ស្វា យ ស្រុក​កៀនស្វាយ  ខេត្តកណ្តាល។ ជនសង្ស័យ ១-ឈ្មោះ​ទូច ស្រៀ​ង​ភេទ​ប្រុស​អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានមុខ​របរ​កសិក​រ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ប់   ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន )។ ជនរងគ្រោះ ឈ្មោះ​គ.ល.ដ ភេទ​ស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​តាន​ប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ។

សភាព​នៃ​រឿងហេតុ នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​កំពុង​ដេក​នៅលើផ្ទះ ខ​ណះ​ពេលនោះ​ជនសង្ស័យ​ក៍បាន​ឡើងទៅ​លើផ្ទះ​របស់​ជនរងគ្រោះ រួច​ដេក​អោប​ជនរងគ្រោះ​ពីក្រោយ​ខ្នង នឹងធ្វើ​សកម្មភាព​ច្របាច់​ដោះ​ជនរងគ្រោះ។ ពេលនោះ​ជនរងគ្រោះ បាន​ស្រែកហៅ​យាយ​របស់ខ្លួន​អោយជួយ តែ​យាយ​មិន​នៅផ្ទះ​ទេ ពេលនោះ​ជនសង្ស័យ​បាន​និយាយថា កុំ​មាត់​នៅ​អោយ​ស្ងៀម​ស្រួល​ទាំងអស់គ្នា​ទេ តែ​ជនរងគ្រោះ នៅតែ​ស្រែកហៅ​យាយ​អោយជួយ​ដដែល ភ្លាមនោះ​ជនសង្ស័យ ក៏បាន​ចាប់ទាញ​ប្រដាប់ភេទ​របស់ខ្លួន ចេញមក​ខាងក្រៅ​ខោ  រួច​ធ្វើ​កម្ម​ភាព​ច្របាច់(សាប់)លើ​ប្រដាប់​ខ្លួន រហូត​បានសំរេច​កាម​ដោយ​ខ្លួនឯង ទើប​ដើរ​ចុះពីលើផ្ទះ​ជនរងគ្រោះ​ទៅផ្ទះ​របស់ខ្លួន​បាត់ទៅ។

បន្ទាប់មក​ជនរងគ្រោះ​បាន​និយាយ​រឿងនេះ​ប្រាប់​ជីដូន    ជីដូន​ក៍​នាំ​ជនរងគ្រោះ​មកប្តឹង​សមត្ថកិច្ច​ប៉ុស្តិនគរបាល​រដ្ឋបាល​កំ​ពង់​ស្វាយ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង  កំលាំង​ប៉ុស្តិ​បាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​មក​ប៉ុស្តិ​ដើម្បី​សួរនាំ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូចខាងលើ​មែន។ ជនសង្ស័យ​បាន​បញ្ជូនមក​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕ ដោយ ដៃ​ដែក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here