គ​ណះ​បញ្ជាការ​ឯកភាព ខណ្ឌមានជ័យ ចាត់វិធានការ​ក្ដៅ​ និង​តឹងរឹង​ម៉ឺងម៉ាត់​ លើ​រថយន្ដ​ធុន​ធ្ងន់ ដែលចេញចូល​រាជធានី​ភ្នំពេញ​ ខុស​ម៉ោង​កំណត់

54
Loading...

រាជធានី​ភ្នំពេញ ៖ លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី០៣ ខែ​មិនា ឆ្នាំ២០១៩នេះ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​របស់​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល ចុះទៅ​កាន់​គោលផ្លូវធំៗក្នុង​ទឹកដី​ខណ្ឌមានជ័យ​ពេលព្រឹក គឺ ផ្លូវ (មុនី​រ៉េត)២១៧  ភូមិ​ដំណាក់​ធំ០៥ សង្កាត់​ស្ទឹងមានជ័យ នៅពេល​រសៀល ប្រចាំការ​គោលដៅ​ផ្លូវ  វេ​ង​ស្រេង  សង្កាត់​ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ៕ ដើម្បី​ចាត់វិធានការ ទប់ស្កាត់ និង​បញ្ជៀ​ស​រថយន្ដ​ធុនធ្ងន់ៗ មិន​ឲ្យ​ចូល​រាជធានី​ភ្នំពេញ​ខុស​ម៉ោង​កំណត់​នោះទេ ពោល​អនុញ្ញាត​នៅ​ចន្លោះ​ម៉ោង៩យប់​ដល់​ម៉ោង៦ព្រឹក។

ពាក់ព័ន្ធ​និង​វិធានការ​ដ៏​ម៉ឺងម៉ាត់​នេះ លោក ពេជ្រ កែវ​ម៉ី បាន​បញ្ជាក់ថា «យើង​ជា​អាជ្ញាធរ​ត្រូវបាន​អនុវត្ត ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​សារាចរ​ណែនាំ​ចំនួន១០ចំណុច ស្ដីពី​វិធានការ​បង្ការ​បញ្ជៀ​ស ទប់ស្កាត់​ចំពោះ​រថយន្ដ​ធុន​ធ្ងន់​ដែល​ដឹក​សំពីងសំពោង គ្មាន​សណ្ដាប់ធ្នាប់ លើស​ចំណុះ​ចាប់ពី១០តោន ដល់២៤ តោន រថយន្ត​មិនបាន​បំពាក់​នូវ​សម្ភារ​គ្រប់គ្រាន់​តាម លក្ខណៈ​បច្ចេកទេស និង​អាច​បង្ក ឧបទ្ទវហេតុផ្សេងៗ ឬ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ព្រមទាំង​ជួយ​លើកកម្ពស់​សោ​ភ័​ណ្ឌ ភាព​ទីក្រុង​ស្អាត​ផងដែរ»។

លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខណ្ឌមានជ័យ បានបញ្ជាក់​ទៀតថា សម្រាប់​វិធានការ​ទាំង១០ចំណុច រួមមាន៖ទី១-បើកបរ​ត្រូវមាន​ប័ណ្ណបើកបរ ស្ថិតក្នុង​សុពលភាព​ត្រឹមត្រូវ និង​ប័ណ្ណបើកបរ​ប្រភេទ «ង» ទី២-អ្នកបើកបរ​ត្រូវមាន​អាកប្បកិរិយា​សុភាពរាបសា ថ្លៃថ្នូរ​សីលធម៌​ល្អ យោគយល់​អធ្យាស្រ័យ​ក្នុងពេល​បើកបរ ទី៣-អ្នកបើកបរ​ហាម​ពិសារ​គ្រឿង​ស្រវឹង មិន​ស្ថិតក្នុង​ស្ថានភាព​ញៀន​ថ្នាំ ឫ​ស្មារតី​មិន​ហ្នឹង​នរ ទី៤-រាល់​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់​ត្រូវគោរព​ស្តង់ដារ​ជាតិ​ស្ដីពី​ការបំពុល​ខ្យល់ និង​ការរំខាន ដោយ​សម្លេង ទី៥-អ្នកបើកបរ​ត្រូវមាន​សំលៀកបំពាក់​សមរម្យ ពាក់​ស្បែកជើងឃ្លុប ឫ​ស្បែកជើង​ប៉ា​តា ហាម​ដាច់ខាត​ស្បែកជើងផ្ទាត់ ទី៦-រថយន្ដ​ត្រូវមាន​កញ្ចក់ ភ្លើង​បំភ្លឺ ចំណាំងផ្លាត ភ្លើង​ស៊ីញ៉ូ​ស្តង់ដារ ទី៧-រថយន្ដ​ដឹក​ថ្ម គ្រួស ខ្សាច់ ត្រូវ​គ្រប​ក្រណាត់​តង់ ធានា​មិន​ឲ្យ ហៀរ កំពប់ ជ្រុះ​លើផ្លូវ សំពីង​សំ ពោង​ហួស​ពី​ស្តង់ដារ ទី៨-រថយន្ដ​ហាម​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ និង​ហាម​រថយន្ដ​កែច្នៃ ខុស​បទដ្ឋាន​បច្ចេកទេស ទី៩-រថយន្ដ​ត្រូវ​ស្អាត​ជានិច្ច និង​មាន​សោភ័ណ​ភាពល្អ និង​ទី ១០-រថយន្ដ​ត្រូវមាន​បិត​ស្លាក «តើ​ការបើកបរ​របស់ខ្ញុំ​ដូចម្ដេច​ដែរ»?សូម​ផ្ដល់ព័ត៌មាន​តាម​ទូរស័ព្ទ៕ ដោយ ភ្នំព្រឹក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here