គួរឱ្យរន្ធត់ណាស់!!ចាក់សាំងដុតប្រពន្ធ កូន ដុតខ្លួនឯងហើយដុតផ្ទះចោលទៀតបណ្តាលឱ្យស្លាប់ទាំងអស់

ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ៦កើត ខែអាសាឍឆ្នាំកុរ ឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០១៩វេលាម៉ោង ០៩ និង៣០នាទី រលត់ទៅវិញម៉ោង ១១ និង៣០នាទី។
ករណីហឹង្សាក្នុងសហព័ទ្ធ និងអនីតិសង្វាស (ចាក់សាំងដុតប្រពន្ធ កូន ដុតខ្លួនឯងនិងដុតផ្ទះ)ដែលមានទីតាំងស្ថិតនៅភូមិស្វាយឃុំខ្នាតស្រុកពួក ខេត្តសៀមរាប។
បណ្តាលឱ្យរងការខូចខាត ឆេះខូចខាតផ្ទះទាំងស្រុង ផ្ទះជនរងគ្រោះឈ្មោះ ជី ជុំ ភេទប្រុសអាយុ ៥៧ឆ្នាំ និងប្រពន្ធឈ្មោះមុយ រឿត អាយុ ៥៨ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ។ ស្លាប់មនុស្សចំនួន ៣នាក់ (ប្តីប្រពន្ធនិងកូន) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ បានទិញសាំងចំនួន ២ដប មកចាក់ដុតផ្ទះជនរងគ្រោះ(ឪពុក ម្តាយក្មេក)ដោយចាក់ សោរទ្វារខាងក្នុងផ្ទះ ហើយប្រពន្ធឈ្មោះ ជី ស្រីមុំ អាយុ៣៣ឆ្នាំ និងកូនតូចម្នាក់ឈ្មោះ សុបិន្ត មេត្តា ភេទប្រុស អាយុ ២ខែក៏នៅលើផ្ទះទាំងអស់។
ផ្ទះដែលឆេះមានទំហំ ៦.៥ x ៩ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បឿង ជញ្ជាំងក្ដារកំពស់ ៤មែត្រ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង។
ទ្រព្យសម្បត្តិ ដែលខូចខាតទាំងអស់រួមមាន៖ មាសចំនួន ៣តម្លឹង ផ្លាកទីន ២ជី ប្រាក់ដុល្លា ១០០០$ប្រាក់ខ្មែរ ៣,៤០០,០០០
(បីលានសែសិបម៉ឺនរៀល)។
សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង គឺរថយន្តអគ្គិភ័យស្នងការខេត្តចេញអន្តរាគមន៍ ២គ្រឿង ប្រើទឹកអស់២ឡាន។
-រថយន្តអគ្គិភ័យអធិការដ្ឋាននគរបាលស្រុកពួកចេញអន្តរាគមន៍ ១គ្រឿង ប្រើទឹកអស់ ២ឡាន។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រឿងទំនាស់ក្នុងក្រុមគ្រួសារ រវាងប្ដីប្រពន្ធ រស់នៅមិនចុះសម្រុងនឹងគ្នា។
ដោយ៖ ដៃ ដែក

 

LEAVE A REPLY

Please enter your comment!
Please enter your name here