ខេត្តកណ្តាល ប្រារព្ធពិធីកាកបាទក្រហម និងប្រមូលបានថវិកាសប្បុរសធម៌ កើនឡើងជាងកាលពីឆ្នាំ២០១៨ ជាង១០ម៉ឺនដុល្លារ

50

ខេត្តកណ្តាល ៖ នៅខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ បានប្រារព្ធពិធីកាកបាទក្រហម និងក្រោមប្រធានបទ “ ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា ” ក្នុងឱកាសខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហមខេត្តកណ្តាល ទទួលបានថវិកាជាង៦១ម៉ឺនដុល្លារ សម្រាប់បន្តកិច្ចការមនុស្សធម៌។

ឯកឧត្តមបណ្ឌិត ម៉ៅ .ភិរុណ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិកា រកាកបាទក្រហមកម្ពុជាខេត្ត សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរ សជនគ្រប់មជ្ឈដ្ឋាន ដែលបានយកចិត្តទុកដាក់គាំទ្រទាំងស្មារតី សម្ភារៈ ថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត បង្កលក្ខណៈឱ្យស្ថាប័នមនុស្សធម៌នេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចប្រតិបត្តិការវិស័យស្នូលទាំង៤ រួមមាន ៖

ការងារគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និ ងការអភិវឌ្ឍស្ថាប័ន ពិសេសសកម្មភាពការងារមនុស្សធម៌ ជួយសម្រួលការលំបាកជូនបងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលាដោយគ្មានការរើសអើងចំពោះ ជាតិ សាសនា និន្នាការនយោបាយឡើយ។ ហើយអ្វី ដែលជាមោទនៈភាពនោះ នៅក្នុងឆ្នាំ២០១៩នេះ សាខាកាកបាទក្រហមខេត្តកណ្តាលប្រមូលបានថវិ កាពីសប្បុរជនកើនឡើងជាង១០ម៉ឺនដុល្លារ ដែល ស បញ្ជាក់ថា សប្បុរជនកាន់តែមានជំនឿទុកចិត្តមកលើស្ថាប័នសប្បុរធម៌មួយនេះ។

នៅក្នុងឱកាសនោះ លោកជំទាវ ឃួន. សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ក៏បានអាន សេចក្តីថ្លែងការណ៍ និងការផ្តាំផ្ញើសួរសុខទុកពីសំណាក់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ ហើយក៏បានចូលរួមកោតសសើរទៅដល់សកម្មភាពរបស់សាខាកាកបាទក្រហម ខេត្តកណ្តាល ដែលបានខិតខំបំពេញការងារ និងចូលរួមប្រតិបត្តិការលើវិស័យស្នួលទាំង៤របស់កាកបាទក្រហមកម្ពុជា បានយ៉ាងល្អប្រសើរ ក្នុងការជួយទៅដល់ជនងាយរងគ្រោះ ក៏ដូ ចជាជនរងគ្រោះដោយគ្រោះមហន្តរាយនានា បានទាន់ពេលវេលា និងបានល្អប្រសើរ។

លោកជំទាវ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសថ្នាក់ដឹកនាំ សាខា អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំ តាមដានសភាពការណ៍ ដែលបានកើតឡើង ជាពិសេសករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅ តាមសហគមន៍មូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតប និងដោះស្រាយឲ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោល ដោយសារអត់អាហារនោះឡើយ” ៕ ដោយ ដៃដែក

LEAVE A REPLY

Please enter your comment!
Please enter your name here