ក្រោយ​ផឹកស្រា​ស្រវឹង ផ្ទុះ​ជម្លោះ​កើតជា​អំពើ​ឃាតកម្ម ព្រោះ​ភ្លើង​ប្រចណ្ឌ

46
Loading...

ខេត្តកណ្តាល ៖ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃ​ច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី០៤.០៣.២០១៩ វេលា​ម៉ោង ២០:០០ នាទី ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ស៊ុំ វឿន ហៅ ប៉ាវ ចិន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (ស្លាប់)។ ជនសង្ស័យ​ឈ្មោះ សំ សុង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​ឡឥដ្ឋ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង (ឃាត់ខ្លួន)។ វត្ថុតាង​ចាប់យក៖ ស្នរ មុខ៥ បាក់ដង​ចំនួន ០។

សភាព​នៃ​រឿងហេតុ ៖ នៅពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​ដូចគ្នា ហើយ​ជនរងគ្រោះ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយនឹង​ជនសង្ស័យ ទើប​បង្ក​ឲ្យ​មានទំនាស់​ពាក្យសម្តី រហូត​វាយតប​គ្នា ពេលនោះ​ជនរងគ្រោះ​បាន​យក​ដំបង​ឬ​ស្សី​វាយ ជនសង្ស័យ​ត្រូវចំ​ក្បាល០៣ដំបង ចំណែក​ជនសង្ស័យ​បាន​ទាញយក​ស្ន​មុខ​ប្រាំ​មកចាក់​ត្រូវ​ជនរងគ្រោះ ភ្លាមនោះ​ជនរងគ្រោះ​បាន​រត់​ចេញពី​កន្លែងកើតហេតុ​ពុំដឹង​ទៅណា​ទេ។

លុះដល់​វេលា​ម៉ោង ៦:៣០ នាទី ថ្ងៃទី០៥.០៣.២០១៩ ប្រជាពលរដ្ឋ​បានឃើញ ជនរងគ្រោះ​ដេកស្លាប់​ផ្ទាល់​ដី​នៅជាប់​ផ្ទះ​ឈ្មោះ វ៉ៃ ស្រី​ល​ក្ខ័ បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ព្រែក​តា​មាក់ បន្ទាប់មក​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី៕ ដោយ ដៃ​ដែក

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here