ក្រោយស្ពឹកមុខ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ចេញមុខស្រាយបំភ្លឺ ចំពោះរឿង…

552
Loading...

ខេត្តកំពង់ស្ពឺ ៖ សម័យហ្វេសប៊ុកទៅហើយ កុំថាឡើយ រឿងហួសចិត្ត រឿងបរិហាកេរ្តិ៍ ឬរឿងអយុត្តិធម៌ តែងតែរត់មិនរួច និងទ្រោមខ្លួនស្ពឹកមុខ ដោយសារអំណាចមតិមហាជនលើទំព័រហ្វេសប៊ុកជាញឹកញយ។ អ្នកខ្លះក៏មិនចង់ហែកហួរ មិនចង់បំបាក់មុខ មិនចង់ល្បីអ្វីនោះដែរ តែធ្វើម៉េចបើភាពអយុត្តិធម៌ ដែលកើតមានក្នុងសង្គមខ្មែរបច្ចុប្បន្ន មិនទាន់លុបបំបាត់ អ្នករងគ្រោះនៅតែរងគ្រោះ អ្នកមានអំណាចនិងទឹកលុយ នៅតែជាខ្លាដុះស្លាដដែលនោះ!!!?។

ជាក់ស្តែង កន្លងទៅប្រម៉ាន១៩ម៉ោងមុន អ៊ុំប្រុសម្នាក់ ដែលមានគណនី Facebook ឈ្មោះ ជា ហ៊ាន បានសរសេររៀបរាប់ ទុក្ខសោកដែលទើបបាត់បង់កូនប្រុសជាទីស្រលាញ់ ព្រមទាំងលើកយកនូវភាពអយុត្តិធម៌ អស់សង្ឃឹមចំពោះសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺយ៉ាងដូច្នេះថា «ខ្ញុំពិតជាអសមត្ថភាពណាស់គេបុកកូនស្លាប់ហើយម៉ូតូដែលតុលាការសំរេចអោយហើយយកមកវិញមិនបានទៅជួបសមត្ថកិច្ចម្តងៗដូចទៅសុំទានគេចឹង ខ្ញុំសុខចឹត្តចោលម៉ូតូ០១៨និងចុះ កំអោយសមត្ថកិច្ចលំបាកដោយសារយើង យកពេលវេលាអូសរទេះដឹកទឹកលក់យកលុយចឹញ្ចឹមក្រពះវិញ។»។

បន្ទាប់ពីឃើញសំណេរដ៏ខ្លី តែសែនមានន័យនិងឈឺចាប់ សម្រាប់អ្នកក្រស្លូតត្រង់គ្មានអំណាច បានធ្វើឲ្យមហាជន ដែលនិយមលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក អាណិតខ្លោចចិត្តជាពន់ពេក រហូតទ្រាំមិនបាន នាំគ្នា Comment និង Share ជេរប្រទិចរិះគន់ ទៅលើសមត្ថកិច្ចក៏ដូចជាថ្នាក់ដឹកនាំក្នុងខេត្តនោះ យ៉ាងចាស់ដៃតែម្តង។

ក្រោយរងដំបងរបស់មហាជន មុននេះបន្តិច ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបកស្រាយបំភ្លឺជាសាធារណះ លើបណ្តាញសង្គម Page Facebook ផ្លូវការរបស់ខ្លួន ដោយសរសេររៀបរាប់ថា «ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ សូមធ្វើ​ការបំ​ភ្លឺ​ជូនសាធារណៈជន​ អ្នកនិយម​បណ្ដាញសង្គម ​f​a​ce book ទាំ​ងអស់​មេត្តា​ជ្រាប​ ក្រោយហេតុការ​ណ៍​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាងម៉ូតូនិងម៉ូ​តូ​នៅ​លើកំណាត់ផ្លូវជាតិលេខ​៤​ កាលពីថៃ្ងទី​០៤​.​១​២​.​២០១៨​ KM​៤១~៤២ភូមិចំបក់ ឃុំ​វល្លិសរ ស្រុ​កសំរោងទង បណ្ដាលឲ្យ​អ្នកបើក​បរម៉ូតូ​ ម៉ាកហុងដាសេ ១២៥ សេរី២០១៨ ពណ៌ខ្មៅ ស្លាក​លេខ​កំ​ពង់ស្ពឺ 1L.៦៩១៨​ឈ្មោះ​យី សុភាន់ ភេទប្រុស អា​ យុ​ ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ​ សង្កាត់សុព័រទេព ក្រុងច្បារ​មន ស្លាប់​ពេល​បញ្ជូន​ទៅមន្ទីរពេទ្យ​។

ក្រោយកិច្ចសម្របសម្រួលគ្នារវាងដើមបណ្ដឹងនិ​ងអ្នកបង្កបានព្រមព្រៀងគ្នាទទួលសំណងរដ្ឋប្ប​វេណីបញ្ចប់រឿងនិងយល់ព្រមដកពាក្យបណ្ដឹង​ចៅក្រម​បានចេញដីកាបង្គាប់ក្រោយពីភាគីរងគ្រោះបានដាក់ពាក្យស្នើសុំម៉ូតូដើម្បីយកទៅប្រើ​ ប្រាស់បណ្ដោះអាសន្ន​ រង់ចាំ​សំរេចអង្គសេចក្ដី​ច​ប់ជាស្ថារព​ ភាគីរងគ្រោះក្រោយបានដីកា​​ស្រាប់តែកា​ន់យកមកប្រគល់ជូននគរបា​លតែម្ដង​ ជំនាញ​បាន​ណែនាំ​ថាត្រូវតែបោះត្រារដ្ឋបាលដើម្បីពិនិត្យ​ថា​ វត្ថុតាងនោះបានបញ្ជូនទៅតុលាការឬរក្សាទុ​កនៅកន្លែងណា​?​”ការពិតដីកាត្រូវមានដីកាអម​បញ្ជូន​មករដ្ឋបាលត្រង់​”ភាគីរងគ្រោះ​មិនបានទៅ​តាម​ការណែនាំ​នោះទេគឺបាត់មិនឃើញមកវិញ​រហូត​ក្រោយមកស្រាប់តែមានព័ត៌មានថាជនរងគ្រោះមានដីកាតុលាការហើយបែរជានគរបាល​មិនព្រម​អោយវត្ថុតាង​ ក្នុងនាមស្នងការដ្ឋាននគរ​បាលខេត្ដ​ សូមបញ្ជាក់​ថាពាក់ព័ន្ធចំណុចនេះនគរ​បាលមិនដែលតឹងតែងក្នុងប្រគល់វត្ថុតាងឲ្យទៅជន​រងគ្រោះ​ ឬជនបង្កឡើយ​ ប៉ុន្តែ​ការបញ្ជូនសំ​ណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ ភាគច្រើន​គឺវត្ថុតាង​រក្សាទុកនៅច្រើនកន្លែង​ ពេលខ្លះនៅសាលា​ដំបូ​ងខេត្ដ​ ខ្លះទៀតក៏មានផ្ញើទុកនៅទីតាំងនគរបាលផងដែរ​ ដូច្នេះត្រូវ​តែធ្វើ​អោយច្បាស់លាស់និងតា​មនីតិវិធី​គឺល្អ​ ​តាមរយៈ​ព័ត៌មាន​ក្នុង​បណ្តាញ​សង្គ​ម​ថានគរបាលតឹងតែងនោះគឺមិនពិតនោះទេ​ សូម​សាធារណៈ​ជន​មេត្តា​យល់និងជ្រាប​ជាព័ត៌មាន​។

ជាក់ស្ដែង​ដីកាបង្គាប់​អោយប្រគល់វត្ថុតាងម៉ូតូជូន​ភាគីរងគ្រោះ​គឺមិនបានបញ្ជាក់ច្បាស់ថានៅស្នង​ការដ្ឋាន​ឬអធិការដ្ឋានក្រុង.ស្រុក​នោះទេគឺបង្គាប់​មកសមត្ថកិច្ចប្រគល់ជាបណ្ដោះអាសន្ននូវវត្ថុតាងប៉ុន្តែ​ភាគីរងគ្រោះយល់ថាបែបបទច្រើនទើបមិន​ព្រមអនុវត្ដនីតិវិធី​ នគរបាល​ក៏មានការយល់ដល់​អារម្មណ៍​ក្រុមគ្រួសារ​រងគ្រោះ​ផងដែរនៅការបា​ត់បង់សមាជិកគ្រួសារជាទីស្រលាញ់​ ប៉ុន្ដែក៏​មិនអាចថាខុសនោះដែរ​ ដូច្នេះ​សូមការយោគយ​ល់និ​ងព្យាយាមអនុវត្ដអោយត្រូវតាមនីតិវិធីជៀសវាងកំហុសធ្លាក់ទៅលើសមត្ថកិច្ច​ នៅថៃ្ងស្អែក​នេះម៉ូ​តូជាវត្ថុតាងនិងត្រូវបានប្រគល់ជូនភាគីរងគ្រោះ​​៕​ គ្រប់លិខិតរដ្ឋបាល​ ផ្ញើមកត្រូវ​តែមានការបោះត្រា​ចេញ​~ទទួលនៅអង្គភាពនិមួយៗ»។

ទោះជាមានការបកស្រាយ ឬកែប្រែទង្វើយ៉ាងណាក៏ដោយ សូមមន្រ្តីសមត្ថកិច្ចក៏ដូចជាថ្នាក់ដឹកនាំ មេត្តាអាណិតស្រលាញ់ប្រជាជនឲ្យច្រើនៗ ព្រោះយើងគ្រប់គ្នា សុទ្ធតែរស់នៅក្រោមដំបូលច្បាប់តែមួយ លោកជាមន្រ្តីអជ្ញាធរសមត្ថកិច្ច ជាអ្នកកាន់ច្បាប់ ពេលពលរដ្ឋរងគ្រោះ តែងចង់បានភាពយុត្តិធម៌ ភាពកក់ក្តៅពីលោក ហើយចំពោះពាក្យថា«ជាក់ស្ដែង​ដីកាបង្គាប់​អោយប្រគល់វត្ថុតាងម៉ូតូជូន​ភាគីរងគ្រោះ​គឺមិនបានបញ្ជាក់ច្បាស់ថានៅស្នង​ការដ្ឋាន​ឬអធិការដ្ឋានក្រុង.ស្រុក​នោះទេ» បើលោកជាសមត្ថកិច្ចសរសេរមិនប្រាកដ មិនយល់ខ្លួនឯងផង តើឲ្យប្រជាជនក្រីក្រមិនសូវចេះអ្វី ទៅកាត់យល់ដូចម្តេចទៅ??? ហើយទោះបីជាមានការបកស្រាយហើយក្តី ក៏ប្រជាជនធ្លាប់រងគ្រោះ រឿងស្រដៀងៗហ្នឹងដូចគ្នា ក៏នៅតែបញ្ចេញមតិមិនសូវពេញចិត្ត និងរិះគន់ចំពោះទម្លាប់អាក្រក់ របស់មន្រ្តីគ្រាប់ល្ពៅមួយចំនួនធំដដែល៕ ដោយ ធីតា

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here