ក្រុមការងារ ស.អ.ក ស្រុកថ្មគោល នាំយកថវិការមរណៈសង្គ្រោះ របស់ស.អ.ក.ចំនួន៤,០០០.០០០រៀល ជូនគ្រួសារពលី

262
Loading...

ខេត្តបាត់ដំបង៖ កាលពីថ្ងៃអាទិត្យ ១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារ ស.អ.ក ស្រុកថ្មគោល ដឹកនាំដោយ លោកគិម វណ្ណ:អភិបាលស្រុក ជាប្រធានកិត្តិយស ស.អ.ក ស្រុកថ្មគោល អមដំណើរដោយលោកវ/ឯក ផង់ សុភាព អធិការនគរបាលស្រុក ជាប្រធានស.អ.ក.ស្រុកថ្មគោល លោក លោកស្រី អនុប្រធានទាំង៤ និងក្រុមការងារ ស.អ.ក សាខា ឃុំជ្រោយស្តៅ និងប្រជាការពារ សរុបចំនួន១៦នាក់ បាននាំយកថវិការមរណៈសង្គ្រោះ របស់ស.អ.ក.ចំនួន៤,០០០.០០០រៀល ជូនគ្រួសារពលី ឈ្មោះឡឹម យឹម ភេទស្រី អាយុ ៨៣ឆ្នាំ លេខID.SC85000109. នៅភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ដែលមរណៈកាលពីថ្ងៃទី១១ខែ0៨ ឆ្នាំ២០១៨ វេលាម៉ោង១០.១១នាទីយប់ ដោយរោគគាពាធ។
ក្នុងឱកាសនោះដែរ លោក គិម វណ្ណ: បានធ្វើការសំណេះសំណាល និងបានអានលិខិតចូលរួម
មរណ:ទុក្ខ នៃគ្រួសារសពផងដែរ៕

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here