កំលាំង​អាវុធហត្ថ​ក្រុង​បាត់ដំបង បង្ក្រាប​ករណី​គ្រឿងញៀន​ដូច​ភ្លៀងរលឹម

119
Loading...

ខេត្តបាត់ដំបង ៖ ក្រោម​បញ្ជារ​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាត់ដំបង អំពី​ភា​រះ​កិច្ច​ជាប្រចាំ​គឺ​បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ/ឃុំ មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៩:៣០ នាទី ថ្ងៃទី០៥.០៣.២០១៩ នៅត្រង់ចំណុច​ក្រុមទី៣២ ភូមិ​ចំការ​សំរោង១ សង្កាត់​ចំការ​សំរោង ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ក្រុង​បាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១នាក់ ឈ្មោះ ទួត មី​ហ្ស៊ី ហៅ ទួត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ន​រា១ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​ដកហូត​វត្ថុតាង ៖ សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៨០ ក្រាម -ទូរស័ព្ទ ០៤ គ្រឿង -ម៉ូតូ ០១ គ្រឿង ។

លុះ​វេលា​ម៉ោង ២៣:៥០ នាទី ថ្ងៃ.ខែ.ឆ្នាំ​ដដែល កម្លាំង​យើង​បាន​បន្តធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន ០១ នាក់ ទៀត​ឈ្មោះ យី យ៉ាវ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ន​រា២ ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ។វត្ថុតាង​ដកហូត -សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (ទឹកកក) ចំនួន ១០ កញ្ចប់ ទម្ងន់ ២,០១ ក្រាម -ម៉ូតូ ០១ គ្រឿង -ទូរស័ព្ទ ០១ គ្រឿង -កាំបិត​សាំ​ម៉ូ​រ៉ៃ ០១ ដើម

ដោយ​យកចិត្តទុកដាក់​ក្នុង​ការរក្សាសន្តិសុខ​ជូន​ប្រជាពលរដ្ឋ កំលាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង បាន​បន្ត​បង្ក្រាប ករណី​គ្រឿងញៀន០១ ករណី​ផ្សេងទៀត​កាលពី​វេលា​ម៉ោង ០៣:០០ នាទី ថ្ងៃទី០៦.០៣.២០១៩ នៅត្រង់ចំណុច​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង/ខេត្តបាត់ដំបង កម្លាំង មូលដ្ឋាន អ.ហ ក្រុង​បាត់ដំបង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ ១. ឈ្មោះ រឿង ខេមរា ហៅ លី ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ២. ឈ្មោះ យន់ ស្រី​ណុ​ច ហៅ ប៊ី​ន ភេទ​ស្រី អាយុ ២០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាង​ដកហូត​រួមមាន ១. សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរឹង​ថ្លា (ទឹកកក) ចំនួន ០៣ កញ្ចប់ ទម្ងន់ ២,៧៥ ក្រាម ។ ២. ទូរស័ព្ទ ០២ គ្រឿង ។ ៣. ម៉ូតូ ០១ គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង កំពុង​កសាង​សំណុំរឿង​បន្ត​នីតិវីធី៕ ដោយ កែវ នាង

Loading...

LEAVE A REPLY

Please enter your comment!
Please enter your name here