កាប់ឆ្កាព្រៃរួចយកទៅដុត ប៉ះចំគ្រាប់ផ្ទុះ រងរបួសធ្ងន់០២នាក់

ខេត្តកណ្តាល ៖ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០១មិថុនាឆ្នាំ២០១៩ វេលាម៉ោង17,30 នៅចំណុចខ្នងប្រឡាយ ភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជនរងគ្រោះ២នាក់ ដោយម្នាក់ឈ្មោះ ចាន់.មុំ ភេទស្រី អាយុ​៤0ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងក្មួយស្រីឈ្មោះ ឡាយស្រី.ជាតិស្រីអាយុ19ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បន្ទាប់ពីបានកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយ រួចយកទៅដុត នៅគំនរសំរាម ភ្លាមៗនោះក៏ ស្រាប់តែផ្ទុះ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ទាំង2នាក់តែម្តង។
ក្រោយពេលកើតហេតុ សាច់ញាតិជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទាំងពីរនាក់ មកកាន់មណ្ឌលសុខភាព ដោយសារស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរគ្រូពេទ្យ បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញតែម្ដង៕ ដោយ ដៃដែក

LEAVE A REPLY

Please enter your comment!
Please enter your name here