កម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីប្រើប្រាស់ និងរក្សាទុកសារៈធាតុថ្នាំញៀន

ភ្នំពេញ៖ កម្លាំងអហខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំង មូលដ្ឋានសាលាសង្កាត់ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន កាលពីវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុច ផ្ទះទុកចោល មានទីតាំងស្ថិតនៅ ក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវបានកម្លាំងអាវុតហត្ថឃាត់ខ្លួន ទី១. ឈ្មោះ យុន សុគុណភក្ដី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី២. ឈ្មោះ ឌុច តុលា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣. ឈ្មោះ ស៊ីន សុវណ្ណភារុណ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី៤. ឈ្មោះ សឿ សុភះរាសី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ក្រាមសថ្លាចំនួន ៤កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយនឹងវត្ថុតាងត្រូវបានបញ្ជូនទៅ ការិយាល័យបទល្មើសគ្រឿងញៀន អហ រាជធានីភ្នំពេញ ដើម្បីសួរនាំបន្ត៕ ដោយ ភ្នំព្រឹក

LEAVE A REPLY

Please enter your comment!
Please enter your name here